លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានលើកឡើងក្រោយជំនួបចុះអនុស្សារណៈយោគយល់គ្នា (MOU) ជាមួយសហព័ន្ធកីឡាបារាំង កាលពីថ្ងៃទី១៧ ខែមករា កន្លងទៅថា ក្រោយកិច្ចសហការជាមួយបារាំង កម្ពុជានឹងបន្តសិក្សាដើម្បីបង្កើតទំនាកទំនងជាមួយបារាំង ដើម្បីជាស្ពានមួយឈានដល់កម្ពុជាធ្វើការងារជាមួយជប៉ុន ដើម្បីផ្លាស់ប្ដូរបច្ចេកទេសជាមួយជប៉ុនបន្ថែមទៀត។
លោកបណ្ឌិត អាំង សិរីពិសិដ្ឋ បានមានប្រសាសន៍ថា៖ លោក Eric TANGUY ប្រធានសហព័ន្ធកីឡាបាល់ទះបារាំង មានបំណងចង់អញ្ជើញចូលទៅក្នុងសហព័ន្ធដែលនិយាយភាសាបារាំង ដែលជាផ្នែកមួយរបស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា បានលើកឡើង ស្របពេលដែលបារាំងក៏បានលើកឡើង ដែលជាជំហានចាប់ផ្ដើមកម្ពុជា ជាប្រទេសទី៣ ដែលនឹងចូលរួម។
លោកបណ្ឌិត អាំង សិរីពិសិដ្ឋ បានបន្ថែមថា នេះគឺជាការបើកផ្លូវមួយសម្រាប់កម្ពុជា ក្នុងការមានលទ្ធភាពក្នុងការចុះ MOU ឬក៏ផ្លាស់ប្ដូរបច្ចេកទេសជាមួយណ្ដាលប្រទេសផ្សេងទៀតដែលនិយាយភាសារបារាំង។ លើសពីនេះ តាមរយ:ការសហការជាមួយបារាំង នឹងធ្វើជាស្ពានមួយសម្រាប់កម្ពុជា ឈានទៅចាប់ដៃសហការជាមួយជប៉ុន ក្នុងការផ្លាស់ប្ដូរបច្ចេកទេបន្ថែម ទៀត។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ កន្លងទៅ សហព័ន្ធកីឡាបាល់ទះកម្ពុជា បានចុះអនុស្សារណៈយោគយល់គ្នា (MOU) ជាមួយសហព័ន្ធកីឡាបារាំង ហើយកម្ពុជា ក៏ជាប្រទេសទី១ នៅក្នុងតំបន់អាស៊ី អាគ្នេយ៍ ដែលចាប់ដៃសហការជាមួយប្រទេសបារាំង ក្នុងគោលបំណង រឹតចំណងការបរទេស និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ លើវិស័យកីឡាបាល់ទះ៕