សមត្ថកិច្ចនគរបាលចុះស្រាវជ្រាវ និងឃាត់ខ្លួនបុរសអ្នកពាក់ព័ន្ធម្នាក់តាមពាក្យបណ្តឹងជនរងគ្រោះបន្ទាប់ពីបាត់អស់សម្ភារ:ជាច្រើន។
នគរបាលបានប្រាប់ឲ្យដឹងថា ក្រោយពីទទួលបានបណ្តឹងពីប្រជាពលរដ្ឋជាជនរងគ្រោះ ពិសេសក្រោមកិច្ចសម្របសម្រួលរបស់ លោក កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបងនៅថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២១នេះ កម្លាំងផ្នែកជំនាញបានចុះស្រាវជ្រាវរហូតកំណត់មុខសញ្ញាបានហើយឈានដល់ការឃាត់ខ្លួនជនសង្ស័យតែម្តងយកមកសួរនាំ។

ក្រោយការសាកសួរផ្អែកតាមបច្ចេកទេសជំនាញជនសង្ស័យបានសារភាពថាខ្លួនពិតបានលួចសម្ភារ:ជាច្រើនរបស់ជនរងគ្រោះពិតប្រាដកមែន ដែលប្រព្រឹត្តិទៅកាលពីថ្ងៃទី ១១ ខែសីហាកន្លងមកនេះនៅត្រង់ចំណុចក្រុមទី០៨ ក្នុងភូមិសូភី២ សង្កាត់រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

នគរបាលក្រុងបានបញ្ជាក់បន្ថែមថា÷ ជនរងគ្រោះឈ្មោះ ប៉ាង កាឌីនី ភេទស្រី អាយុ ៣៧ឆ្នាំ មានទីលំនៅក្នុងភូមិ-សង្កាត់កើតហេតុខាងលើខណ:ពេលដែលនាងមិននៅផ្ទះជនសង្ស័យបានចូលលួចយកសម្ភារ:ជាច្រើនមានដូចជា: ម៉ូទ័របាញ់ខ្យល់ ០១, ម៉ូទ័រកាត់ដែក ០១, កៅអីជ័រចំនួន ២០, អាគុយចំនួន ១០គ្រាប់, ធុងហ្គាសធំចំនួន ០៦ធុង និងដែកទីបជ្រុងចំនួន ២៤ដើមផងដែរ ប៉ុន្តែជាក់ស្តែងក្រោយការបង្ក្រាបនាំខ្លួនជនសង្ស័យ កម្លាំងដកហូតបានវត្ថុធុងហ្គាសតែ ៤ធុងប៉ុណ្ណោះ។ បច្ចុប្បន្នជនសង្ស័យផ្នែកជំនាញកំពុងរៀបចំសំណុំរឿងដើម្បីបញ្ជូនទៅអនុវត្តច្បាប់តាមនីតិវិធី៕
ដោយ: ដំបងក្រញូង