នៅថ្ងៃទី១៤ កុម្ភ:នេះ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) ត្រូវបានទទួលស្គាល់ជាសមាជិក ពេញសិទ្ធ របស់សហព័ន្ធកីឡាអេឡិចត្រូនិកពិភពលោក Global Esports Federation ចាប់ពីខែកុម្ភៈ ឆ្នាំ២០២៤ តទៅ។
![](https://cdn.troryorng.com/wp-content/uploads/2024/02/27161824/23dd-1024x724.jpg)
ការទទួលបានជាសមាជិក ពេញសិទ្ធ របស់សហព័ន្ធកីឡាអេឡិចត្រូនិកពិភពលោក Global Esports Federation បន្ទាប់ MOONTON GAMES បានផ្តោតមកលើកម្ពុជា និងបានសហការជាមួយ EFC នៅក្នុងឆ្នាំ២០២៣ កន្លងទៅ ក៏ដូចជាការរៀបចំព្រឹត្តិការណ៍ដ៏ធំ គឺជើងឯក Mid Season Cup (MSC) នៅរាជធានីភ្នំពេញ ខណៈកីឡាករ កីឡាការិនី និងអ្នកគាំទ្រលើអេឡិចត្រូនិកនេះយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ។
គួរបញ្ជាក់ផងដែរថា វិស័យកីឡាអេឡិចត្រូនិកនៅកម្ពុជា មានការវិវឌ្ឍមួយជំហានទៀត ក្នុងក្របខណ្ឌនៃលីគអាជីព ពេញលេញមួយដោយមានការអញ្ជើញ គ្រូពីក្រៅប្រទេស ក៏ដូចជាកីឡាករបរទេសមកចូលរួមជាក្រុម ក្នុងប្រទេស កម្ពុជាផងដែរ នេះបញ្ជាក់ឃើញថាវិស័យកីឡាអេឡិចត្រូនិកនៅកម្ពុជា មុជកាន់តែជ្រៅទៅកាន់ពិភពលោក៕
![](https://cdn.troryorng.com/wp-content/uploads/2024/02/27161823/fdgdfg.jpg)
![](https://cdn.troryorng.com/wp-content/uploads/2023/09/27204114/Troryorng-Telegram-1-1024x126-1-1-1-1.jpg)