បុរសម្នាក់តូចចិត្តនឹងខ្លួនឯងដែលកន្លងមកធ្លាប់ធ្វើបាបឳពុកម្តាយជាច្រើនដងរាប់មិនអស់ បានសម្រេចចិត្តផឹកថ្នាំពុលសម្លាប់ខ្លួន នៅថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២១ នៅត្រង់ចំណុចក្រុមទី ០៩ ក្នុងភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះណេង  ចន្នី  ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរធ្វេីចម្ការរស់នៅភូមិ-ឃុំកន្លែងកើតហេតុ។ ជនរងគ្រោះដោយសារនឹកឃើញ អតីតតែងតែបានធ្វើបាបឳពុក ម្តាយពេក ទើបចុងក្រោយនឹកស្តាយក្រោយ ក៏សម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងតែម្តង ទោះក្រុមគ្រូពេទ្យប្រឹងប្រែងសង្គ្រោះយ៉ាងណាក៏មិន អាចជួយបាន។

សមត្ថកិច្ចមូលដ្ឋានក្រោយកើតហេតុភ្លាមៗបានចុះទៅពិនិត្យសាកសពនិងបានបញ្ជាក់ថាជន  រងគ្រោះពិតជាបានលេបថ្នាំបាញ់ស្មៅ ប៉ះពាល់ធ្ងន់ធ្ងរទើបបណ្តាលឲ្យស្លាប់ ហើយសមត្ថកិច្ចបានប្រគល់ សាកសពទៅឲ្យក្រុមគ្រួសារសាច់ញាតិដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ ដំបងក្រញូង

Share.