ពិធីបើកការប្រកួត កីឡាអេឡិចត្រូនិក លំដាប់កំពូលក្នុងប្រទេសកម្ពុជា MPL-KH Season 6 វិញ្ញាសា Mobile Legends: Bang Bang ផ្លូវការនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៦មីនានេះ នៅក្នុងផ្សារទំនើប Olympia ជាន់ផ្ទាល់ដី ចាប់ពីម៉ោង ១២:នាទីថ្ងៃត្រង់តទៅ។
![](https://cdn.troryorng.com/wp-content/uploads/2024/03/27151944/%E1%9F%A4%E1%9E%8F.png)
ការប្រកួត បែកចែកជាវគ្គសន្សំពិន្ទុ (Regular Season) និងវគ្គប្រកួតផ្តាច់ព្រ័ត្រ (Playoffs) នឹងចាប់ផ្ដើចាប់ពីថ្ងៃទិ២៣ ខែមីនា ឆ្នាំ២០២៤។ ។
ការប្រកួត The Mobile Legends: Bang Bang Professional League – Cambodia (MPL-KH) គឺជាការប្រកួតលំដាប់កំពូលក្នុងវិញ្ញាសារ Mobile Legends: Bang Bang ដែលប្រមូលផ្តុំទៅដោយ កំពូលកីឡាករអាជីពទាំង ៥សប្ដាហ៍ និងវគ្គ Play Offs។
ការប្រកួត MPL-KH មានការចូលរួមពី ៨ក្រុមខ្លាំហើយបានប្រមូលផ្តុំទៅដោយកីឡាករអាជីពទាំងក្នុង និងកីឡាករអាជីពពីបរទេសចូលរួមជាច្រើន៖ក្រុម SEE YOU SOON, CFU GAMING, BURN X FLASH (FLASH KH), TEAM MAX, D-ROAR Legends, PRO ESPORTS, TEAM SV និងក្រុម Duck Rice Esport។
សម្រាប់ការប្រកួត 2024 MPL-KH នេះ ក្រុមដែលជាម្ចាស់ជើងឯកនឹងមានកៅអីនៅប្រកួតនៅ Mid Season Cup (MSC) ដែលនឹងត្រូវធ្វើឡើងនៅទីក្រុម Riyadh ប្រទេស អារ៉ាប់ប៊ីសាអ៊ូឌីត ដែលមាន ប្រាក់រង្វាន់សរុបប្រមាណជា ៣លានដុល្លារ៕
![](https://cdn.troryorng.com/wp-content/uploads/2024/03/27151943/432700024_388547377273496_3473410662089763265_n.jpg)
![](https://cdn.troryorng.com/wp-content/uploads/2023/09/27204114/Troryorng-Telegram-1-1024x126-1-1-1-1.jpg)