ការប្រកួតកីឡាអេឡិចត្រូនិក កាន់តែមានភាពផុសផុលនាពេលបច្ចុប្បន្ន ជាក់ស្ដែងនៅកម្ពុជា ក៏កំពុងតែមានការប្រកួតប្រជែងយ៉ាងខ្លាំងផងដែរ សម្រាប់វិស័យកីឡាមួយនេះ ដោយមានក្រុមពោពេញដោយកីឡាករអាជីព និងកីឡាករបរទេសផងដែរ។
![](https://cdn.troryorng.com/wp-content/uploads/2024/03/27151327/cvbncn.jpg)
ដូចនេះសម្រាប់អ្នកចូលចិត្តកីឡា អត្តពលិកទាំងអស់ នឹងកាន់តែមានភាពភ្ញាក់ផ្អើលសម្រាប់ការប្រកួតជើងឯកពិភពលោកកីឡា Esports ដែលគ្រោកនឹងប្រព្រឹត្តទៅនៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤។
ស្របតាមការយកចិត្តទុកដាក់របស់សហ័ន្ធកីឡាអេឡិចត្រូនិកបីភពលោក ចំពោះការអភិវឌ្ឍន៍ប្រព័ន្ធអេកូកីឡា IESF និងសហព័ន្ធកីឡាអេឡិចត្រូនិកអារ៉ាប៊ីសាអូឌីត ដែលគ្រោងនឹងដាក់ប្រាក់រង្វាន់សរុបចំនួន ១លានដុល្លារអាមេរិក ($1.000.000) ។ នេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រនៃការប្រកួតរបស់ IESF ដែលកំពុងបង្កើនប្រាក់រង្វាន់ដល់កម្រិតនេះ។
ជាលើកដំបូង រង្វាន់នឹងត្រូវបានចែកចាយក្នុងចំណោមក្រុមកំពូលទាំង៨ ទៅតាមប្រភេទកីឡានិមួយៗទាំង៧ មានដូចខាងក្រោម៖
![](https://cdn.troryorng.com/wp-content/uploads/2024/03/27151325/22-3-1024x1024.jpg)
![](https://cdn.troryorng.com/wp-content/uploads/2024/03/27151324/33-3-1024x1024.jpg)
![](https://cdn.troryorng.com/wp-content/uploads/2024/03/27151324/44-1-1024x1024.jpg)
![](https://cdn.troryorng.com/wp-content/uploads/2024/03/27151323/55-1-1024x1024.jpg)
![](https://cdn.troryorng.com/wp-content/uploads/2024/03/27151322/66-1-1024x1024.jpg)
![](https://cdn.troryorng.com/wp-content/uploads/2024/03/27151321/77-1-1024x1024.jpg)
![](https://cdn.troryorng.com/wp-content/uploads/2024/03/27151321/88-1-1024x1024.jpg)
ការបង្កើនប្រាក់រង្វាន់នេះគឺដើម្បីលើកកម្ពស់ស្មារតីនៃការរួបរួមប្រកួតប្រជែងបីបណ្ដាលប្រទេសដែលជាសមាជិត កាន់តែខ្លាំងក្នុងចំណោមអត្តពលិកទាំងអស់។ គួរដឹងថា សម្រាប់ប្រាក់រង្វាន់ជើងឯកពិភពលោកនេះ បានកើនឡើង ១០ដងចាប់តាំងពីការចាប់ផ្ដើមដំបូងនៅឆ្នាំ២០២១ ហើយនឹងបន្តកើនឡើងជាបន្តបន្ទាប់នាពេលអនាគត៕
![](https://cdn.troryorng.com/wp-content/uploads/2024/03/27151320/regdf-1024x613.jpg)
![](https://cdn.troryorng.com/wp-content/uploads/2023/09/27204114/Troryorng-Telegram-1-1024x126-1-1-1-1.jpg)