សិល្បៈជាតិ៖ តារាសម្ដែងបូលីវូដដ៏ល្បីល្បាញលោក Gagan Malik (ហ្គាហ្គាន ម៉ាលីក) បានធ្វើដំណើរមកដល់ទឹកដីអង្គរនៃខេត្តសៀមរាប និងបានចូលជួបថ្វាយបង្គំព្រះអង្គគ្រូ ពិន សែម នៅវត្តរាជបូណ៌ផងដែរ ព្រមទាំងមានសទ្ធាជ្រះថ្លា បានប្រគេនតេយ្យទាន ក៏ដូចជារូបចម្លាក់ព្រះពុទ្ធអង្គទុកជាអនុស្សាវរីយ៍ផងដែរ។ បងប្អូនកម្ពុជាប្រាកដជាចង់ដឹងហើយថា តើបុរសឥណ្ឌារូបសង្ហាម្នាក់នេះគឺជាអ្នកណា?
![](https://cdn.troryorng.com/wp-content/uploads/2024/03/27150500/433436085_932042761857221_6042911339911343087_n-1024x683.jpg)
![](https://cdn.troryorng.com/wp-content/uploads/2024/03/27150458/433443942_932042618523902_2100258792009965935_n-1024x584.jpg)
យោងតាមសេចក្ដីប្រកាសពីទំព័រហ្វេសប៊ុកវត្តរាជបូណ៌ បានបង្ហោះផ្សព្វផ្សាយកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ បានលើកឡើងថា៖ «Welcome to Cambodia លោក Gagan Malik (ហ្គាហ្កាន ម៉ាលីក) គាត់ធ្លាប់ដើរជាតួអង្គក្នុងរឿង Sri Siddhartha Gautama ដែលជារឿងរៀបរាប់ពីដំណើរជីវិតរបស់ព្រះសិទ្ធត្ថសមណៈគោត្តមបរមគ្រូ។ ការមកដល់ប្រទេសកម្ពុជាយើង គឺជាលើកទី១ របស់គាត់ វត្តមានលើកទី១ នៅលើទឹកដីកម្ពុជា លោក Gagan Malik និងក្រុមការងារ បានអញ្ជើញមកខេត្តសៀមរាប ដើម្បីទស្សនាប្រាសាទអង្គរវត្ត និងបានអញ្ជើញចូលមកវត្តរាជបូណ៌ ក្រាបថ្វាយបង្គំ សម្ដេច ព្រះព្រហ្មរតនមុនី សិរីសុវណ្ណោ ពិន សែម ដើម្បីសម្ដែងនូវការគោរព និងការគួរសមដែលលោកបានមកដល់ប្រទេសកម្ពុជាយើង ។»
![](https://cdn.troryorng.com/wp-content/uploads/2024/03/27150456/433603795_932042718523892_6813566895531940332_n-1024x683.jpg)
![](https://cdn.troryorng.com/wp-content/uploads/2024/03/27150457/433486427_932042758523888_7636212233216229154_n-754x1024.jpg)
![](https://cdn.troryorng.com/wp-content/uploads/2024/03/27150459/433443352_932042795190551_3314784674405758814_n-1024x683.jpg)
ងាកមកចាប់អារម្មណ៍ពីសាវតារ របស់លោក Gagan Malik គឺជាតារាសម្ដែងបូលីវូដដែលមានឈ្មោះបោះសំឡេងមួយរូប លោកមានវ័យ ៤៨ឆ្នាំ លោកកើតនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ១៩៧៦។ លោកបានរៀបការជាមួយនឹងមិត្តនារីដែលរៀនជាមួយគ្នានៅវិទ្យាល័យតាំងពីលោកមានវ័យត្រឹម២២ឆ្នាំ។ ឧត្តមភរិយារបស់លោកគឺជាអ្នកគាំទ្រលេខមួយសម្រាប់លោក ហើយលោកតែងតែពោលថាខ្លួនមិនមានការព្រួយបារម្ភអ្វីទាំងអស់ ព្រោះលោកមាន សិតា នៅក្បែរខ្លួនចាំគាំទ្រហើយ។ តារារូបនេះបានសាងកេរ្តិ៍ឈ្មោះល្បីល្បាញក្រោយលោកបានសម្ដែងជាតួអង្គព្រះរាម នៅក្នុងរឿង រាមាយណ (ឬរឿងរាមកេរ្តិ៍ជាភាសាខ្មែរ) ដោយរឿងនេះគឺជារឿងជួយឱ្យលោកឈ្នះពានរង្វាន់ the World Buddhist Film Festival ដែលជារៀបចំដោយ United Nation (អង្គការសហប្រជាប្រជាតិ)
![](https://cdn.troryorng.com/wp-content/uploads/2024/03/27150456/ef06af21592a07b6a929c7b6a1b18129.jpg)
![](https://cdn.troryorng.com/wp-content/uploads/2024/03/27150454/hanumaan.jpg)
![](https://cdn.troryorng.com/wp-content/uploads/2024/03/27150502/898d10c3e9fa8b68e9c05b5b18b1804e.jpg)
ប្រឡូកជោគជាំនៅក្នុងរង្វង់សិល្បៈ លោកមានស្នាដៃសម្ដែងល្បីៗជាច្រើនរឿងដូចរៀបរាប់ខាងក្រោម៖
- Sri Siddhartha Gautama (2013) 115 min | Biography, Drama, History. …
- Upanishad Ganga (2012–2013) Short, Drama, History. …
- Wetten, dass..? (1981– ) 165 min | Comedy, Game-Show, Music. …
- Shakuntala (2009) …
- Ramayan (2012–2013) …
- Sankatmochan Mahabali Hanuman (2015–2017) …
- Vaisakhi List (2016) …
- Le grand journal de Canal+ (2004–2017)
![](https://cdn.troryorng.com/wp-content/uploads/2024/03/27151006/Troryorng-Telegram-1-1024x126-1-1-1-1.jpg)