បញ្ចប់សប្ដាហ៍ទី១ នៃការប្រកួតកីឡាអេឡិចត្រូនិក លំដាប់កំពូលក្នុងប្រទេសកម្ពុជា MPL-KH Season 6 វិញ្ញាសា Mobile Legends: Bang Bang ឃើញថា Duck Rice Esport បានបង្ហាញភាពអស្ចារ្យយ៉ាងច្រើន ក្នុងនាមជាក្រុមដែលបានឡើងមកប្រកួតលើកដំបូងនៅរដូវកាលនេះ។
![](https://cdn.troryorng.com/wp-content/uploads/2024/03/27145429/tyry-1024x683.jpg)
Duck Rice Esport បានបំបាក់ក្រុមខ្លាំងទាំង ២ ប្រកួតរបស់ខ្លួនដោយឈរលេខ ១ បណ្ដោះអាសន្ន សម្រាប់សប្ដាហ៍ទី១ បញ្ចប់ការប្រកួតកាលពីថ្ងៃទី២៣-២៤ កន្លងទៅ។ ខណ:ក្រុម D-Roar Esports បានបំបាក់ See You Soon និង Flash KH ដែលជាក្រុមកំពូលទាំង២ ។
តារាងចំណាត់ថ្នាក់ក្រោមបញ្ចប់សប្ដាហ៍ទី១ មានដូចខាងក្រោម៖
![](https://cdn.troryorng.com/wp-content/uploads/2024/03/27145428/%E1%9E%8F%E1%9E%99%E1%9E%9A%E1%9E%99%E1%9E%9A-1024x1024.jpg)
Duck Rice Esport ទទួលបានកៅអីចូលមកកាន់ 2024 MPL-KH 6 ដែលជាលើកដំបូងដែលបានឈានមកកាន់ 2024 MPL-KH បន្ទាប់ពីធ្វើការប្រកួតប្រជែង MPL KH Challenger Cup 2024 លើ វិញ្ញាសា Mobile Legends: Bang Bang អស់រយ:ពេលពេញ ១ខែ។
ការប្រកួត MPL-KH មានការចូលរួមពី ៨ក្រុមខ្លាំហើយបានប្រមូលផ្តុំទៅដោយកីឡាករអាជីពទាំងក្នុង និងកីឡាករអាជីពពីបរទេសចូលរួមជាច្រើន។ ការប្រកួតនឹងប្រព្រឹត្តិទៅដោយបែកចែកជាវគ្គសន្សំពិន្ទុ (Regular Season) និងវគ្គប្រកួតផ្តាច់ព្រ័ត្រ (Playoffs)។
សម្រាប់ការប្រកួត 2024 MPL-KH នេះ ក្រុមដែលជាម្ចាស់ជើងឯកនឹងមានកៅអីនៅប្រកួតនៅ Mid Season Cup (MSC) ដែលនឹងត្រូវធ្វើឡើងនៅទីក្រុម Riyadh ប្រទេស អារ៉ាប់ប៊ីសាអ៊ូឌីត ដែលមានប្រាក់រង្វាន់សរុបប្រមាណជា ៣លានដុល្លារ៕
![](https://cdn.troryorng.com/wp-content/uploads/2024/03/27145427/%E1%9E%8A%E1%9E%84%E1%9E%8A%E1%9E%84%E1%9E%B6-1024x683.jpg)
![](https://cdn.troryorng.com/wp-content/uploads/2024/03/27151006/Troryorng-Telegram-1-1024x126-1-1-1-1.jpg)