ការប្រកួតជម្រើសជើងឯក Cambodian League 2 រដូវកាល ២០២៣-២៤ បានរកឃើញម្ចាស់ជើងឯកហើយ ពោលគឺបានលើក្លិបបាល់ទាត់ឡាយហ្វ ខេត្តព្រះសីហនុ ទោះប្រកួតចុងក្រោយ រវាងក្រុមលើសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ទល់នឹងឡាហ្វ ស្នើគ្នាក៏ដោយក្តី។
![](https://cdn.troryorng.com/wp-content/uploads/2024/04/27144339/434914283_1218690842789248_2294787053858731144_n-1024x683.jpg)
ការប្រកួតដែលកាត់ក្តីដោយលោក ឃិន ឧសីហា មន្ត្រីអាជ្ញាកណ្តាលកម្រឹតអន្តជាតិ បានចាយកាត់លើក្រុមម្ចាស់ផ្ទះក្រសួងមហាផ្ទៃ ចំនួន៤សន្លឹក និងក្រុមភ្ញៀវឡាយហ្វ ខេត្តព្រះហនុចំនួន ៤សន្លឹកដូចគ្នា ខណៈលទ្ធផល ក្រុមម្ចាស់ផ្ទះក្រសួងមហាផ្ទៃ បានវាយបកតាមស្នើដោយលទ្ធផល ៤ទល់នឹង៤។
![](https://cdn.troryorng.com/wp-content/uploads/2024/04/27144337/433142205_1218716536120012_7248689422043473198_n-683x1024.jpg)
ទោះយ៉ាងណាក្តី ក្រុមចំនូលថ្មីឡាយហ្វខេត្តព្រះសីហនុ មួយនេះនៅតែអាចគ្រងពានរង្វាន់ពានរង្វាន់លីគទី២ Cambodian League 2 នេះបាន ដោយយោងតាមពិន្ទុ និងផលសងគ្រាប់បាល់(Head to Head) មានព្រាបជាងក្រុមម្ចាស់ផ្ទះ ពោលគឺក្រុមឡាយហ្វ ខេត្តព្រះសីហនុ។
![](https://cdn.troryorng.com/wp-content/uploads/2024/04/27144336/434352072_431866889379099_1069554218088940200_n-1024x683.jpg)
កីឡដ្ឋាន បណ្ឌិត្យសភានគរបាលកម្ពុជា ដែលស្ថិតនៅស្រុកកៀនស្វាយ ខេត្តកណ្តាល ជាទីតាំងការប្រកួតកាត់ក្តីរកក្រុមឈ្នះ និងជាការប្រកួតជុំទី៣ នៃពានរង្វាន់លីគទី២ Cambodian league 2 ខណៈការប្រកួតនោះ បានចាប់ផ្តើមនៅវេលាម៉ោង ៣៤៥នាទីរសៀល។
![](https://cdn.troryorng.com/wp-content/uploads/2024/04/27144335/image-19-1024x576.png)
៤គ្រាប់របស់ក្រុមភ្ញៀវគឺរកបានដោយកីឡាករ Kipson Atuherie នៅនាទី៤០, គួរ សុភ័ក្រ ៧២, Okaro Osa Orobosa ៧៩, និងម៉ៅ ពិសិដ្ឋ រកបាននៅនាទី៨២។
![](https://cdn.troryorng.com/wp-content/uploads/2024/04/27144334/433140722_1218716912786641_9129143362514331395_n-1-1024x683.jpg)
ចំណែកឯ ៤គ្រាប់របស់ម្ចាស់ផ្ទះ គឺរកបាននៅនាទី៣៧ ដែលជាគ្រាប់នាំមុខ ដោយកីឡាករ ម៉ាត់ សាក់រ៉ាវី ហើយរូបគេបន្ថែមការនាំមុខនៅវគ្គទី១ ចំនួន១គ្រាប់ទៀតនៅនាទី៤៥+៤ រីឯគ្រាប់ទី៣ គឺរកបានដោយកីឡាករ នុប តុលា នៅនាទី៨៤ និងគ្រាប់តាមស្នើចុងក្រោយគឺរកបានដោយកីឡាករ សាន បូរ៉ា នៅនាទី ៩០+៩ ។
![](https://cdn.troryorng.com/wp-content/uploads/2024/04/27144333/434303196_1218717012786631_8341413984597254162_n-1024x683.jpg)
គួរឱ្យដឹងផងដែរថាការប៉ះគ្នា២ប្រកួតកន្លងទៅ ម្ចាស់ផ្ទះសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ មិនទាន់ស្គាល់ពាក្យថាឈ្នះក្លិបបាល់ទាត់ឡាយហ្វ ខេត្តព្រះសីហនុ នោះទេ ដោយជើងទី១ ក្រសួងមហាផ្ទៃ ចាញ់ ឡាយហ្វ ២ទល់០ និង ជើងទី២ ក្រសួងមហាផ្ទៃ បន្ដចាញ់ ក្លិបបាល់ទាត់ឡាយហ្វ ១ទល់០ ទៀត។
![](https://cdn.troryorng.com/wp-content/uploads/2024/04/27144332/434930959_1218631672795165_3604360209360734196_n-1024x683.jpg)
សម្រាប់ម្ចាស់ជើងឯកពានរង្វាន់លីគទី២ គិតចាប់តាំងពីបង្កើតឡើងមកមាន ឆ្នាំ២០១៦ បានទៅក្រុមគីរីវង់សុខសែនជ័យ ឆ្នាំ២០១៧ បានទៅក្រុមវិសាខា ឆ្នាំ២០១៨និង២០១៨ មិនមានការរៀបចំនោះទេ ហើយនៅឆ្នាំ២០២០ ជើងឯកបានទៅក្រុមព្រៃវែងអែហ្វស៊ី ឆ្នាំ២០២១ បានទៅក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី និងឆ្នាំ២០២២ នេះជើងឯកបានទៅក្រុមអគ្គីសនីកម្ពុជា និងនៅរដូវកាលឆ្នាំ២០២៣ ២៤ នៃពានរង្វាន់លីគទី២ នេះម្ចាស់ជើងឯកបានលើក្លិបចំនូលថ្មី ឡាយហ្វ ខេត្តព្រះសីហនុ។
![](https://cdn.troryorng.com/wp-content/uploads/2024/04/27144331/434959959_432013909364397_1411810286323383734_n-1024x671.jpg)
ដូចនេះក្រុមឡាហ្វ ខេត្តព្រះសីហនុ នឹងឡើងទៅលីគកំពូលកម្ពុជា Cambodian Premier League នៅរដូវកាលឆ្នាំ២០២៤-២៥ ខាងមុខ៕
![](https://cdn.troryorng.com/wp-content/uploads/2024/03/27151006/Troryorng-Telegram-1-1024x126-1-1-1-1.jpg)