ឈានដល់សប្ដាហ៍ទី៣ នៃការប្រកួត កីឡាអេឡិចត្រូនិក លំដាប់កំពូលក្នុងប្រទេសកម្ពុជា MPL-KH Season 6 វិញ្ញាសា Mobile Legends: Bang Bang វគ្គសន្សំពិន្ទុ (Regular Season) ថ្ងៃសៅរ៍-អាទិត្យ ចុងសប្ដាហ៍នេះ កាន់តែជន់ចិត្ត។
កាលវិភាគប្រកួត សម្រាប់សប្ដាហ៍ទី៣៖
![](https://cdn.troryorng.com/wp-content/uploads/2024/04/27143609/MPL-KH-Match3-2-1024x1024.jpg)
ការប្រកួតដែលប្រមូលផ្តុំទៅដោយ កំពូលកីឡាករអាជីពទាំង ៥សប្ដាហ៍ និងវគ្គ Play Offs។ សម្រាប់ការប្រកួតនៅសប្ដាហ៍ទី១ ថ្ងៃទី២៣-២៤ ខែមីនា សប្ដាហ៍ទី២ ថ្ងៃទី៣០-៣១ ខែមីនា សប្ដាហ៍ទី៣ ថ្ងៃទី៦-៧ ខែមេសា សប្ដាហ៍ទី៤ ថ្ងៃទី ២០-២១ ខែមេសា សប្ដាហ៍ទី៥ ថ្ងៃទី ២៧-២៨ ខែមេសា និងវគ្គ Play Off នៅថ្ងៃទី១៥ ដល់១៩ ខែមេសា ឆ្នាំ២០២៤។
តារាងចំណាត់ថ្នាក់ ក្រោយបញ្ចប់សប្ដាហ៍ទី២៖
![](https://cdn.troryorng.com/wp-content/uploads/2024/04/27143652/MPL-KH-Standing-2-1024x1024.jpg)
ការប្រកួត MPL-KH មានការចូលរួមពី ៨ក្រុមខ្លាំហើយបានប្រមូលផ្តុំទៅដោយកីឡាករអាជីពទាំងក្នុង និងកីឡាករអាជីពពីបរទេសចូលរួមជាច្រើន៖ក្រុម SEE YOU SOON, CFU GAMING, BURN X FLASH (FLASH KH), TEAM MAX, D-ROAR Legends, PRO ESPORTS, TEAM SV និងក្រុម Duck Rice Esport។
សម្រាប់ការប្រកួត 2024 MPL-KH 6 នេះ ក្រុមដែលជាម្ចាស់ជើងឯកនឹងមានកៅអីនៅប្រកួតនៅ Mid Season Cup (MSC) ដែលនឹងត្រូវធ្វើឡើងនៅទីក្រុម Riyadh ប្រទេស អារ៉ាប់ប៊ីសាអ៊ូឌីត ដែលមាន ប្រាក់រង្វាន់សរុបប្រមាណជា ៣លានដុល្លារ៕
![](https://cdn.troryorng.com/wp-content/uploads/2024/04/27143651/hdghdh-1024x683.jpg)
![](https://cdn.troryorng.com/wp-content/uploads/2024/03/27151006/Troryorng-Telegram-1-1024x126-1-1-1-1.jpg)