ថ្ងៃទី២ សប្ដាហ៍ទី៣ នៃការប្រកួត កីឡាអេឡិចត្រូនិក លំដាប់កំពូលក្នុងប្រទេសកម្ពុជា MPL-KH Season 6 វិញ្ញាសា Mobile Legends: Bang Bang វគ្គសន្សំពិន្ទុ (Regular Season) ថ្ងៃអាទិត្យ ទី០៧ ខែមេសា ឆ្នាំ២០២៤នេះ ចាប់ពីម៉ោង ១២:០០នាទីថ្ងៃត្រងតទៅ កាន់តែជក់ចិត្ត។
កម្មវិធីប្រកួត MPL-KH Season 6 ថ្ងៃនេះ៖
![](https://cdn.troryorng.com/wp-content/uploads/2024/04/27143006/reye-1024x1024.jpg)
លទ្ធផល ប្រកួតថ្ងៃសៅរ៍ទី០៦ មេសា៖
![](https://cdn.troryorng.com/wp-content/uploads/2024/04/27143005/ergds-1024x1024.jpg)
ការប្រកួតដែលប្រមូលផ្តុំទៅដោយ កំពូលកីឡាករអាជីពទាំង ៥សប្ដាហ៍ និងវគ្គ Play Offs។ សម្រាប់ការប្រកួតនៅសប្ដាហ៍ទី១ ថ្ងៃទី២៣-២៤ ខែមីនា សប្ដាហ៍ទី២ ថ្ងៃទី៣០-៣១ ខែមីនា សប្ដាហ៍ទី៣ ថ្ងៃទី៦-៧ ខែមេសា សប្ដាហ៍ទី៤ ថ្ងៃទី ២០-២១ ខែមេសា សប្ដាហ៍ទី៥ ថ្ងៃទី ២៧-២៨ ខែមេសា និងវគ្គ Play Off នៅថ្ងៃទី១៥ ដល់១៩ ខែមេសា ឆ្នាំ២០២៤។
ការប្រកួត MPL-KH មានការចូលរួមពី ៨ក្រុមខ្លាំហើយបានប្រមូលផ្តុំទៅដោយកីឡាករអាជីពទាំងក្នុង និងកីឡាករអាជីពពីបរទេសចូលរួមជាច្រើន៖ក្រុម SEE YOU SOON, CFU GAMING, BURN X FLASH (FLASH KH), TEAM MAX, D-ROAR Legends, PRO ESPORTS, TEAM SV និងក្រុម Duck Rice Esport៕
![](https://cdn.troryorng.com/wp-content/uploads/2024/03/27151006/Troryorng-Telegram-1-1024x126-1-1-1-1.jpg)