ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ស្រវឹងជោកជាំបើករថយន្តក្នុងល្បឿនលឿនជ្រុលទៅបុករះទូទឹកកក និងទូបារីរបស់ប្រជាពលរដ្ឋហើយថែមទាំងបង្កបុកបង្គោលភ្លើងមួយដើមទៀត ដែលនៅជាប់នឹងចិញ្ចឹមផ្លូវបាក់រាបដល់ដីរងការគួរខាតយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០៩នឹង២០នាទីយប់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១នេះ សិទ្ធិតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់ចោមចៅទី០៣ ខណ្ឌពោធ៌សែនជ័យ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលហេតុការណ៍នេះកើតឡើងគេបានឃើញបុរសជនជាតិចិនម្នាក់ស្រវឹងជោកជាំបើករថយន្តម៉ាកហ្វតពណ៌ ស មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AQ-8166 បើកបរតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើតរេពេញផ្លូវ ពេលមកដល់ត្រង់នឹងចំណុចកើតហេតុខាងលើក៏បានរេចង្កូតទៅបុកនឹងបង្គោលភ្លើងមួយដើមបាក់រាបដល់ដី ហើយរថយន្តបង្កងនៅមិនទាន់អស់ល្បឿនក៏ជ្រុលទៅធុងទឹកកក និងទូបារីរបស់ប្រជាពលរដ្ឋហើយជ្រុលធ្លាក់ទៅក្នុងប្រឡាយទឹកបង្កឲ្យមានការភ្ញាក់ផ្អើលទាំងយប់និងរងការខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់កន្លែងកើតហេតុដើម្បីត្រួតពិនិត្យមើល រួចរក៏បានយករថយន្តបង្កទៅរក្សាទុកនៅឯកចរាចរណ៍ផ្លូវគោកនៃការិយាល័យនគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយុ៕

Share.