ក្លិបបាល់ទាត់ Life FC ដែលមានមូលដ្ឋាននៅខេត្តព្រះសីហនុ បានឈ្នះជើងឯកពានរង្វាន់លីគទី២ កម្ពុជា Cambodian League 2 រដូវកាល២០២៣-២៤ ក្រោយយកឈ្នះលើគូប្រជែងក្លិបបាល់ទាត់ក្រសួងមហាផ្ទៃ ព្រមទាំងកក់កៅអីឡើងទៅលេងលីគកំពូលកម្ពុជា (Cambodian Premier League) រដូវកាល២០២៤-២៥ ថែមទៀតផង។
![](https://cdn.troryorng.com/wp-content/uploads/2024/04/27142308/434956072_1219382926053373_6311457965993624779_n-1024x683.jpg)
ក្រោយឈ្នះជើងឯកលីគទី២កម្ពុជា ក្រុមបាល់ទាត់ Life FC បានធ្វើការសំខាន់ៗជាបន្តបន្ទាប់គួរអោយកត់សម្គាល់ដូចជា៖
ទី១) ហែពានក្រោយឈ្នះជើងឯក
![](https://cdn.troryorng.com/wp-content/uploads/2024/04/27142327/436240189_400564349462158_750299044770289672_n-1024x683.jpg)
ក្រោយបញ្ចប់បេសកកម្មយ៉ាងជោគជ័យ ក្នុងពានរង្វាន់លីគទី២ (Cambodian League 2) ក្លិបបាល់ទាត់ឡាយហ្វ ខេត្តព្រះសីហនុ បានដង្ហែពានរង្វាន់លីគទី២ ជុំវិញទីក្រុងនៃទីរួមខេត្តព្រះសីហនុ ជាមួយក្រុមកីឡាករ គ្រូបង្វឹក សិស្សានុសិស្សជា ច្រើន នៃសាកលវិទ្យាល័យឡាយហ្វ រួមជាមួយអ្នកគាំទ្រ ហែហមតាមដងផ្លូវថែមទៀតផង។
![](https://cdn.troryorng.com/wp-content/uploads/2024/04/27142326/435736655_400566069461986_6898738339490044035_n-1024x683.jpg)
ក្លិបទាត់ឡាយហ្វ ខេត្តព្រះសីហនុ អាចគ្រងជើងឯកពានរង្វាន់ លីគទី២ រដូវកាលនេះបាន ក្រោយអាចរកពិន្ទុបានច្រើនជាងគេ នៅក្នុងតារាងចំណាត់ថ្នាក់ បើធៀបនឹងក្រុមទាំង៧ផ្សេងទៀតមានដូចជា ក្រុមក្រសួងមហាផ្ទៃ, វិសាខា(ខ) សៀមរាប, កងយោធពលខេមរភូមិន្ទ (ខ), អាយ អេស អាយ ដង្កោសែនជ័យ (ខ), និង ក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី អាយុក្រោម ១៨ឆ្នាំ ។ ក្នុងនោះក្រុមឡាយហ្វ មាន៣៥ពិន្ទុពេញក្រោយឆ្លងកាត់១៨ប្រកួត ឈ្នះ១០ ស្មើ៥ និងចាញ់៣ ប្រកួត ចុងក្រោយស្មើជាមួយក្រុមក្រសួងមហាផ្ទៃ ដោយលទ្ធផល ៤-៤ ខណៈប្រកួតនោះ ជាប្រកួតចុងក្រោយ កាត់ក្តីរវាងក្រុងទាំងពីរធ្វើឡើងនៅ កីឡដ្ឋានបណ្ឌិត្យសភានគរបាលកម្ពុជា ក្នុងខេត្តកណ្តាល។
![](https://cdn.troryorng.com/wp-content/uploads/2024/04/27142325/434937605_1219383042720028_9001110841810663527_n-1024x683.jpg)
![](https://cdn.troryorng.com/wp-content/uploads/2024/04/27142324/434962816_1219979402660392_148781379589638852_n-1024x1024.jpg)
ទី២) ចុះកុងត្រាយកគ្រូបង្វឹកសំបូរបទពិសោធន៍
គ្រងជើងឯកនៃពានរង្វាន់លីគទី២ កម្ពុជា បានតែ១ថ្ងៃប៉ុណ្ណោះ ក្លិបបាល់ទាត់ឡាយហ្វ ខេត្តព្រះស៊ីហនុ ដែលមាន លោក Koo Ja Hyeon (ឈ្មោះហៅក្រៅ Peter Koo) ជាអគ្គលេខាធិការក្លឹបបាល់ទាត់ Life FC បាន ប្រកាសតែងតាំងលោក ប្រាក់ សុវណ្ណារ៉ា ជាគ្រូបង្គោលថ្មីរបស់ក្រុមក្នុងថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ កន្លងទៅ។
![](https://cdn.troryorng.com/wp-content/uploads/2024/04/27142322/image-253-1024x571-1.png)
លោកប្រាក់សុវណ្ណារ៉ា បច្ចុប្បន្ន មានវ័យ ៥១ឆ្នាំធ្លាប់បានដឹកនាំក្រុមជម្រើសជាតិកម្ពុជា ចន្លោះ ឆ្នាំ២០០៨ ដល់ឆ្នាំ២០០៩ ក្រោយមកលោកបានដឹកនាំក្រុម ព្រះខ័នរាជស្វាយរៀង បាន១រដូវកាលក្នុង ឆ្នាំ ២០០៩ ក្រោយមក នៅឆ្នាំ២០១២ លោក ប្រាក់សុវណ្ណារ៉ា បានចូលដឹកនាំក្រុមជម្រើសជាតិបាន១ឆ្នាំ ចេញពីជម្រើសជាតិ លោក បានចូលដឹកនាំក្រុមណាហ្គាវើលដ៍ ចន្លោះឆ្នាំ២០១៣ ដល់ឆ្នាំ២០១៤ ក្នុងនោះលោក បាន ចូលរួមជាមួយក្រុម គិរីវង្សសុខសែនជ័យ ក្នុងឆ្នាំ២០២១៤ ដដែរ។
![](https://cdn.troryorng.com/wp-content/uploads/2024/04/27142321/2009.png)
![](https://cdn.troryorng.com/wp-content/uploads/2024/04/27142321/2009.jpg)
ចូលដល់ ឆ្នាំ២០១៥ លោក ប្រាក់ សុវណ្ណារ៉ា បានចូលរួម ជាមួយក្លិបបាល់ទាត់បឹងកេត ដល់ឆ្នាំ២០១៧ ក្រោយ មកនៅឆ្នាំ២០១៧ ដល់ឆ្នាំ២០១៨ លោកបានចូលរួមជាគ្រូជំនួយក្រុមជម្រើសជាតិ នៅឆ្នាំ២០១៩ ដល់ ឆ្នាំ២០២០ លោកបានចូលរូមមួយសមាគមន៏កីឡាករបាល់ទាត់ក្រសួងមហាផ្ទៃ។
![](https://cdn.troryorng.com/wp-content/uploads/2024/04/27142319/2017-2018.png)
![](https://cdn.troryorng.com/wp-content/uploads/2024/04/27142320/2015-17.jpg)
ទី៣) ចេញទៅចងសម្ព័ន្ធភាពជាមួយដៃគូនៅអឺរ៉ុប
ក្នុងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ កន្លងទៅលោក Koo Ja Hyeon អគ្គលេខាធិការ ក្លិបបាល់ទាត់ឡាយហ្វ ខេត្តព្រះសីហនុ បានទៅធ្វើទស្សនកិច្ចនៅប្រទេសអង់គ្លេស ព្រមទាំងបានធ្វើដំណើរទៅក្លឹបបាល់ទាត់ Real Bedford ដើម្បីបង្កើតបណ្តាញ និងពង្រីកការតភ្ជាប់សម្រាប់ក្លិបបាល់ទាត់ឡាយហ្វ។
![](https://cdn.troryorng.com/wp-content/uploads/2024/04/27142315/437153936_400500722801854_2508358510275782015_n-1024x683.jpg)
លោក Koo Ja Hyeon បានលើកឡើងថា៖ “ខ្ញុំពិតជាមានការរីករាយណាស់ក្នុងការមកដល់ Real Bedford ដើម្បីភ្ជាប់បណ្តាញ និងរៀនពីគម្រោងព្រមទាំង បទពិសោធន៍សិក្សាដ៏អស្ចារ្យពី ក្លឹបបាល់ទាត់ Real Bedford សមត្ថភាព បច្ចេកទេសរបស់កីឡាករ គឺពិតជាពូកែ គណៈគ្រប់គ្រង បុគ្គលិក និងគ្រូបង្វឹកមានភាពរួសរាយរាក់ទាក់ទៅលើរបៀបដែលពួកគេបានជួយដល់ខ្ញុំ។ ខ្ញុំមានភាពរីករាយរាល់ពេលវេលាដែលខ្ញុំនៅជាមួយក្លឹបបាល់ទាត់ Real Bedford។ នេះគឺជាអ្វីដែលពិតជាពិសេស”។
![](https://cdn.troryorng.com/wp-content/uploads/2024/04/27142313/436364265_400500819468511_7506580773605568587_n-1024x768.jpg)
![](https://cdn.troryorng.com/wp-content/uploads/2024/04/27142312/435729493_400500679468525_4014470565478359094_n.jpg)
ទី៤) រៀបចំខ្លួនឱ្យត្រូវនឹងស្តង់ដាររបស់ CPL និង AFC
ក្នុងថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ កញ្ញា ជា ស្រីលីស អ្នកគ្រប់គ្រងអាជ្ញាប័ណ្ណក្លិបបាល់ទាត់របស់ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ Cambodian Premier League បានចុះជួបពិភាក្សាជា មួយក្លិប បាល់ទាត់ ឡាយហ្វខេត្តព្រះសីហនុ នៅកីឡដ្ឋានឡាយហ្វ ខេត្តព្រះស៊ីហនុ ផ្ទាល់ ដើម្បីជជែកពិភាក្សា ពិនិត្យនិងផ្ទៀងផ្ទាត់ឯកសារមួយចំនួនដែលបានចុះបញ្ជីក្នុងប្រព័ន្ធ AFC Club Licensing ព្រមទាំងចុះពិនិត្យមើលហេដ្ឋារចនាសម្ព័នជាក់ស្ដែងនៅក្នុងក្លិប ឱ្យស្របតាមច្បាប់ ឬល័ក្ខខ័ណ្ឌសមស្របរបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC)។
![](https://cdn.troryorng.com/wp-content/uploads/2024/04/27142309/435322999_435039092395212_3220096757368485256_n-1024x683.jpg)
![](https://cdn.troryorng.com/wp-content/uploads/2024/04/27142310/435318123_435039199061868_706012089113556707_n-1024x683.jpg)
ក្លិបបាល់ទាត់ Life FC បង្កើតឡើង ព្រមទាំងចូលប្រកួតពានរង្វាន់ផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា តាំងពីឆ្នាំ២០០៩ មក តែក្លិបដែលមានមូលដ្ឋាននៅខេត្តជាប់មាត់សមុទ្រ មួយ នេះទើបអាចចូលជាសមាជិកលីគទី២ នៅរដូវកាល២០២៣-២៤។
![](https://cdn.troryorng.com/wp-content/uploads/2024/04/27142303/image-646-1024x682.png)
សូមរំលឹកថាកាលពីឆ្នាំ២០០៩ ក្រុមនេះប្រើឈ្មោះថាក្រុមបាល់ទាត់សាកលវិទ្យាល័យឡាយ (Life University FC) ចូលប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ពោលគឺឈ្នះ ២លើកចាញ់១លើក ក្នុងវគ្គជម្រុះតាមពូល ព្រមទាំងដឹកដៃក្រុមព្រះខ័នរាជ (បច្ចុប្បន្នព្រះខ័រាជស្វាយរៀង) ឡើងទៅវគ្គ១៦ក្រុមចុងក្រោយថែមទៀតផង។ តែចូលដល់១៦ក្រុមចុងក្រោយ ក្រុម Life University FC បានចាញ់ក្រុម Ranger FC (ប្តូរឈ្មោះពីខេមរាកីឡា) ដោយលទ្ធផល ៦ទល់៣។
តាំងពីពេលនោះមកក៏បាត់ឈ្មោះក្រុម Life FC ឈឹងតែម្តង ប៉ុន្តែមានពាក្យចចាមអារាមខ្លះថាក្រុមមួយនេះតែងតែចូលប្រកួតប្រើឈ្មោះជាក្រុមតំណាងខេត្តព្រះសីហនុ វិញ ហើយរហូតបង្ហាញខ្លួនជាថ្មីនៅឆ្នាំ២០២៣-២៤ នេះផ្ទាល់តែម្តង៕
![](https://cdn.troryorng.com/wp-content/uploads/2024/04/27142737/Troryorng-Telegram-1-1024x126-1-1-1-1.jpg)