ក្រុមហ៊ុនលីគកំពូលកម្ពុជា (Cambodian Premier League) បានបង្ហាញបញ្ជីជ័យលាភី និងចំណាត់ថ្នាក់
ជម្រើសជើងឯកកម្ពុជា លីគទី២ សម្រាប់រដូវកាលឆ្នាំ២០២៣/២៤ ដែលក្នុងនោះមាន ក្រុម កីឡាករ អ្នកចាំទី រួមទាំងគ្រូបង្វឹកផងដែរ។
![](https://cdn.troryorng.com/wp-content/uploads/2024/04/27140749/%E1%9F%A5%E1%9E%8F%E1%9F%81%E1%9E%9A%E1%9F%81-1024x683.jpg)
នេះកឺជាចំណាត់ថ្នាក់ក្រុម កីឡាករ គ្រូបង្វឹក នៅលីគទី២កម្ពុជា៖
- ក្រុមជើងឯក៖ ក្លិបបាល់ទាត់ ឡាយហ្វខេត្តព្រះសីហនុ
- ក្រុមលេខ២៖ សមាគមកីឡាបាល់ទាត់ ក្រសួងមហាផ្ទៃ
- ក្រុមលេខ៣៖ សមាគមកីឡាបាល់ទាត់ កងយោធពលខេមរភូមិន្ទ (ខ)
- ក្រុម Fai-Play៖ មជ្ឃមណ្ឌល និងសាលាកីឡាបាល់ទាត់ជាតិ អាយុក្រោម១៨ឆ្នាំ
- កីឡាកររកគ្រាប់ច្រើន៖ នួន បូរី របស់ក្រសួងមហាផ្ទៃ រកបាន ១៣គ្រាប់
- កីឡាករល្អ អាយុក្រោម២២ឆ្នាំ៖ ភឿក ថាត់ថៃ របស់ វិសាខា (ខ) លេងបាន ១៥២៣នាទី
- កីឡាករល្អ៖ នួន បូរី របស់ក្រសួងមហាផ្ទៃ លេងបាន ១៤៩១នាទី
- អ្នចាំទីល្អ៖ ជ ជីនញូ (Da silva Georgino) របស់ឡាយហ្វខេត្តព្រះសីហនុ
- គ្រូបង្វឹកល្អ៖ លោក គង់ វិច្ឆកា ឡាយហ្វខេត្តព្រះសីហនុ
![](https://cdn.troryorng.com/wp-content/uploads/2024/04/27140748/%E1%9F%A4%E1%9F%81%E1%9E%8F%E1%9E%9A%E1%9F%81%E1%9E%9A%E1%9E%8A%E1%9E%90-1024x683.jpg)
គួបញ្ជាក់ថា ក្លិបបាល់ទាត់ Life FC ដែលមានមូលដ្ឋាននៅខេត្តព្រះសីហនុ បានឈ្នះជើងឯកពានរង្វាន់លីគទី២ កម្ពុជា Cambodian League 2 រដូវកាល២០២៣-២៤ ក្រោយយកឈ្នះលើគូប្រជែងក្លិបបាល់ទាត់ក្រសួងមហាផ្ទៃ ព្រមទាំងកក់កៅអីឡើងទៅលេងលីគកំពូលកម្ពុជា (Cambodian Premier League) រដូវកាល២០២៤-២៥ ថែមទៀតផង៕
![](https://cdn.troryorng.com/wp-content/uploads/2024/04/27140747/%E1%9F%A4%E1%9F%A5%E1%9E%90%E1%9E%8A%E1%9E%84%E1%9E%8A-1024x683.jpg)
![](https://cdn.troryorng.com/wp-content/uploads/2024/04/27142737/Troryorng-Telegram-1-1024x126-1-1-1-1.jpg)