ក្រុមបាល់ទាត់ហ្វូតសាលជម្រើសជាតិជប៉ុន បានធ្លាក់ចេញត្រឹមវគ្គចែកពូល ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ក្នុងពានរង្វាន់ជើងឯកប្រចាំទ្វីបអាស៊ី (2024 AFC Futsal Asian Cup) ដែលកំពុងរៀបចំនៅរាជធានីបាងកក ប្រទេសថៃ ស្របពេលដែលក្រុមដាវសាម៉ូរ៉ៃខៀវ មួយនេះធ្លាប់គ្រងជើងឯករហូតដល់៤សម័យកាល។
តារាងចំណាត់ថ្នាក់តាមពូល៖
សម្រាប់កម្មវិធីប្រកួតវគ្គ៨ក្រុមចុងក្រោយមាន៖
គូទី១៖ ម៉ោង២រសៀល តាជីគីស្ថាន Vs អាហ្វហ្គានីស្ថាន
គូទី២៖ ម៉ោង៤ល្ងាច អ៊ីរ៉ង់ Vs គីជីស្ថាន
គូទី៣៖ ម៉ោង៦ល្ងាច ថៃ Vs អ៊ីរ៉ាក់
គូទី៤៖ ម៉ោង៩យប់ អ៊ូបេគីស្ថាន Vs វៀតណាម
ក្រុមដែលមានឈ្មោះឡើងដល់វគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រ ទទួលបានកៅអីតំណាងឱ្យទ្វីបអាស៊ីឡើងទៅចូលរួមប្រកួតពានរង្វាន់ជើងឯកពិភពលោក 2024 FIFA Futsal World Cup ដែលគ្រោងធ្វើនៅប្រទេសអ៊ូបេគីស្ថាន ចន្លោះខែកញ្ញា-តុលា ខាងមុខ។
តាំងសហព័ន្ធកីឡាបាល់ទាត់អាស៊ី បង្កើតពានរង្វាន់ AFC Futsal Asian Cup ក្នុងឆ្នាំ១៩៩៩ មកមានតែប្រទេស២ប៉ុណ្ណោះដែលធ្លាប់ឈ្នះជើងឯក ពោលគឺអ៊ីរ៉ង់ ឈ្នះជើងឯក១២សម័យកាល ហើយជប៉ុន ឈ្នះបាន៤សម័យកាល៕