ស្រីស្រស់ម្នាក់នេះគឺជា Miss Universe Laos 2020 ជាបវរកញ្ញាទី៤ ដែលបានតំណាងឱ្យប្រទេសឡាវទៅចូលរួមក្នុងវេទិកាប្រកួតលំដាប់ពិភពលោកលើកទី៦៩ Miss Universe នៅសហរដ្ឋអាមេរិកដែលកម្មវិធីប្រកួតនឹងប្រព្រឹត្តឡើងនៅ ខែឧសភាខាងមុខនេះ។
Christina គឺជាឈ្មោះពិតរបស់បវរកញ្ញាចក្រវាឡរបស់ប្រទេសឡាវដែលមានរហស្សនាមថាតុក្កតា Barbie ឡាវ។ បវរកញ្ញាមុខកូនកាត់ម្នាក់នេះគឺជាបេក្ខនារីម្នាក់ដែលមិនអាចមើលរំលងបាននោះទេព្រោះកាន់តែខិតជិតដល់ថ្ងៃប្រកួតកាន់តែបញ្ចេញសម្រស់ឆើតឆាយឡើងតាមរយៈការបង្ហោះរូបថតក្នុងសំលៀកបំពាក់ស្អាតប្លែកដើម្បីសម្រាប់ប្រើប្រាស់ក្នុងការប្រកួត។
Christina បច្ចុប្បន្នមានវ័យ២៧ឆ្នាំជាកូនកាត់ឡាវ-បេឡារុសមានសមត្ថភាពអាចនិយាយបាន ៤ភាសា មានភាសាឡាវ ថៃ អង់គ្លេស និង រុស្សី។
កម្មវិធី Miss Universe លើកទី៦៩នឹងរៀបចំការប្រកួតនៅរដ្ឋហ្ល័ររីដាសហរដ្ឋអាមេរិកនាថ្ងៃច័ន្ទទី១៧ខែឧសភាឆ្នាំ២០២១៕