សិល្បៈ​អន្តរជាតិ​៖ ទំនាស់រវាង​អតីត​គូស្នេហ៍​ដ៏​មាន​ឥទ្ធិពល​​នៅ​ក្នុង​រង្វង់សិល្បៈ​ហូលីវូដ​ នាង​ Angelina Jolie និង​ Brad Pitt នៅ​តែ​បន្ត​ប្ដឹង​ផ្ដល់​គ្នា​នៅ​តុលាការ​ដើម្បីទាមទារសិទ្ធិ​លើ​រោង​ផលិតស្រា​ទំពាំងបាយ​ជូ Château Miraval (ឆាតូ មីរ៉ាវ៉ល) ដែល​អ្នក​ទាំង​ពីរ​ធ្លាប់​ជា​ម្ចាស់​ទ្រព្យ​រួម​គ្នា​។ ដោយ​កាល​ពីពេល​ថ្មី​ៗ​នេះ​ មេធាវី​របស់​ Angelina Jolie បាន​ចេញ​មក​ប្រកាស​ដាក់​ពាក្យ​សុំ​បើកបង្ហាញ​ពាក្យ​សន្ទនាដែល​អាច​បញ្ជាក់​បាន​ថា​ Brad Pitt មិន​ព្រម​ឱ្យ​អតីតភរិយា​លក់​ចំណែក​ហ៊ុន​ដែល​ជា​ចំណែក​កម្មសិទ្ធិ​របស់​នាង​ឱ្យ​ទៅ​គេ​ លុះត្រា​តែ​អតីត​ភរិយា​ព្រម​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រម​ មិន​បង្ហាញ​ព័ត៌មាន​ (NDA) ព្រោះ​លោក​បារម្ភ​ថា​ព័ត៌មាន​ទាំង​អស់​នោះ​នឹង​ធ្វើ​ឱ្យ​ខូច​ឈ្មោះ​និង​កិត្តិយស​របស់​លោក​នា ពេល​អនាគត​។

នៅ​ក្នុង​កិច្ច​ព្រមព្រៀង ​ខាង​លើ​នោះ​មាន​បាន​បញ្ជាក់​ពី​ទង្វើ​ហិង្សា​របស់​ Brad Pitt បន្ថែម​ទៀត​ ដោយ​មុន​នេះក៏​ធ្លាប់​មាន​បញ្ជាក់​ម្ដងហើយដែរ ​ពី​ករណី​ដែល​លោក​ធ្លាប់វាយដំ​ Angelina Jolie និង​កូន​ៗ​នៅ​លើ​យន្តហោះ​ផ្ទាល់ខ្លួនកាល​ពី​ឆ្នាំ​២០១៦ ដោយ​កាលនោះ​លោក​បាន​ច្របាច់​ករ​កូន​ម្នាក់ និងបាន​​ដាល់​កូន​ម្នាក់​ទៀត ខណៈ​ដែល​គេ​បាន​ព្យាយាម​ចូល​មក​ជួយ​ការ​ពារ​ម្ដាយ​របស់​ពួក​គេ​។

មែនទែន​ទៅ​ Brad Pitt ធ្លាប់​មាន​ប្រវត្តិ​ធ្វើ​បាប​រាងកាយ​ Agelina Jolie មុន​នឹង​មាន​បញ្ហា​ទំនាស់ទ្រង់ទ្រាយ​ធំ​លើ​យន្ត​ហោះ​ផ្ទាល់​ខ្លួនកាល​ពី​អំឡុង​ខែ​កញ្ញា ឆ្នាំ​២០១៦​ ខណៈ​ដែល​ពួក​គេ​មួយ​គ្រួសារ​បាន​ធ្វើ​ដំណើរ​រួម​គ្នា​ចាកចេញ​ពី​បារាំង​ទៅ​កាន់​រដ្ឋ​ឡូអែនជឺលែស។ ហេតុការណ៍​គ្នា​នោះ​ គេ​មិន​ត្រឹម​តែ​វាយដំ​អតីត​ភរិយា​នោះ​ទេ តែ​គឺជា​គ្រាដំបូង​ដែល​គេ​បាន​ងាក​ទៅ​វាយ​ដំរាងកាយ​កូនៗ​ ដែល​ធ្វើ​ឱ្យ​ Angelina Jolie សម្រេចចិត្តដាច់ស្រេច ​បោះ​បង់​គេ​ចោល​ភ្លាមៗ​តែម្ដង​!

ត្បិត​ភាគី Brad Pitt មិន​បាន​ចេញ​មក​តតាំង​ ចំពោះ​ការ​ចោទប្រកាន់ខាងលើ​ប៉ុន្តែ​មិត្ត​ភក្ដិត​របស់​លោក​បាន​ចេញ​មក​ការពារ​តារា​រូប​នេះ​ តាម​រយៈ​ការ​ផ្ដល់​សម្ភាសន៍ដល់​ ទស្សនា People ថា «អ្វី​ក៏ដោយ​ ប្រសិនបើ​ការសម្រេចចិត្ត​ផ្អៀងទៅម្ខាង​ហើយ​នោះ ពួកគេ​ច្បាស់​ជា​បង្ហាញ​ឬ​លើក​ជា​ទឡ្ហីករណ៍​តែ​ត្រង់​ចំណុច​ណា​ ដែល​ធ្វើ​ឱ្យ​អ្នក​មើល​ឃើញ​តែ​កំហុស ភាព​មិន​ត្រឹមត្រូវ​ និង​អំពើដែល​មិន​ពាក់ព័ន្ធ ពោល​គឺ​ធ្វើ​ឱ្យ​អ្នក​មើល​និង​ស្ដាប់​មាន​អារម្មណ៍​វៀចវេរ… 

សូមរំលឹកឡើងវិញថា​ កំពូល​តារា​ទាំង​ពីរ​ធ្លាប់​បាន​ឡើង​តុលាការ​ម្ដង​ហើយ​ ដោយ​ការ​កាត់​សេចក្ដី​កាល​ណោះ​ក៏​មាន​និយាយ​ដល់​ពីទំនាក់ទំនង​របស់​ពួកគេ​ទាំង​អស់​ ដោយ​មាន​ទាំង​ភស្ដុតាង និង សាក្សី​​ក្រោយ​បានស្ដាប់​ចប់​តុលាការ​បាន​កាត់​សេចក្ដី​ឱ្យ​ចេញ​អាហារកិច្ច​ចំនួន​៥០-៥០។

យ៉ាងណាមិញ​ សាច់រឿង​នៃ​ទំនាស់រវាង​អ្នក​ទាំងពីរ​នេះ​ អាច​នេះ​បាន​ថា​នៅ​មិន​ទាន់​បញ្ចប់​នៅ​ឡើយ ប្រសិន​បើ​មាន​អ្វី​ថ្មី​បន្ថែម​ពី​លើ​ករណី​នេះ​ យើង​នឹង​យក​មក​ជម្រាប​ជូន​អ្នក​តាម​ដានជា​បន្ត​ទៀត៕

Share.