ក្រុមបាល់ទាត់ Bayer Leverkusen ក្រោមការដឹកនាំរបស់លោក Xabi Alonso ម្ចាស់ជើងឯកលីគកំពូលអាល្លឺម៉ង់ Bundesliga រដូវកាល ២០២៣-២៤ បន្តយកឈ្នះ Bochum ក្នុងលទ្ធផល ៥-០ កាលពីថ្ងៃទី១២ ខែឧសភា នៅកីឡដ្ឋាន Vonovia Ruhrstadion។

នេះគឺជាដឹកនាំមិនចាញ់សោះ ៥០ប្រកួតជាប់គ្នារបស់លោក Xabi Alonso ឱ្យក្រុមបាល់ទាត់ Bayer Leverkusen ពោលគឺឈ្នះ ៤១ប្រកួត និងស្មើ៩ប្រកួត គ្រប់ពានរង្វាន់ទាំងអស់នៅរដូវកាលនេះ។
ខាងក្រោមនេះគឺជាគឺជាក្រុមដែលលេងមិនចាញ់សោះបានយូរជាងគេ៖
- Bayer Leverkusen ៥០ប្រកួត (២០២៣–បច្ចុប្បន្ន)
- Benfica ៤៨ប្រកួត (១៩៦៣–១៩៦៥)
- Dinamo Zagreb ៤៥ប្រកួត (២០១៤–២០១៥)
- Rijeka ៤៥ប្រកួត (២០១៦–២០១៧)
- Rangers ៤៤ប្រកួត (១៩៩២–១៩៩៣)
- Juventus ៤៣ប្រកួត (២០១១–២០១២)
- Milan ៤២ប្រកួត (១៩៩១–១៩៩២)
- Ajax ៤២ប្រកួត (១៩៩៥–១៩៩៦)៕



