ខ្សែប្រយុទ្ធសញ្ជាតិបារាំង មានវ័យ២៥ ឆ្នាំ Kylian Mbappe បានប្រកាសចាកចេញពីក្លិបបាល់ទាត់ Paris Saint-Germain សមាជិកលីគបាល់ទាត់កំពូលបារាំង ក្រោយផុតកិច្ចសន្យានៅពេលចប់រដូវកាល ២០២៣-២៤។

គួរដឹងថាខ្សែប្រយុទ្ធ Kylian Mbappe បានផ្លាស់ពីក្រុមបាល់ទាត់ AS Monaco មកចូលរួមជាមួយក្លិប Paris Saint-Germain កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ នៅក្នុងតម្លៃ ១៨០លានអឺរូ។
ខ្សែប្រយុទ្ធរូបនេះបង្ហាញខ្លួនសរុប២០៥ប្រកួត និងស៊ុតបញ្ចូលទីបាន ១៧៥គ្រាប់ ដោយជួយក្រុមឈ្នះជើងឯកលីគកំពូលបារាំង៦ដង Coupe de France ៣ដង Coupe de la Ligue ២ដង និង French Super Cup ៣ដង។

បច្ចុប្បន្នកីឡាករ Kylian Mbappe ដែលឈ្នះពានរង្វាន់ World Cup ជាមួយនឹងក្រុមមាន់គកបារាំង កាលពីឆ្នាំ ២០១៨ នៅប្រទេសរុស្ស៊ី មិនទាន់ច្បាស់ថានឹងចូលរួមជាមួយក្រុមណាឡើយ ក្រោយចាកចេញពី PSG ខណ:ភាគរយខ្ពស់អាចជាក្រុមបាល់ទាត់ Real Madrid ឬ ក្រុមធំនៅលីគកំពូលអង់គ្លេស៕




