មក​ដល់​វ័យ​នេះ​ទៅហើយ គ្មាន​អ្វី​ត្រូវ​លាក់បាំង ឬ​បិទបាំង​ពី​អ្នក​គាំទ្រ​នោះ​ឡើយ ដោយ​តារា​សម្ដែង​ស្រី​ដ៏​ល្បី​ឈ្មោះរបស់​ហុងកុង​កញ្ញា Charmaine Sheh ហ៊ាន​និយាយ​ដោយ​ចំហរថា​ខ្លួន​ធ្លាប់​មាន​មិត្តប្រុសជាង​ ១០​នាក់​ នៅ​ក្នុង​កម្មវិធី​ទូរទស្សន៍​មួយ​របស់​ចិន​។

នៅ​ក្នុង​កម្មវិធី​មួយ​ផ្សាយ​នៅ​ប្រទេស​ចិន​ កញ្ញា Charmaine Sheh ឬ បងមែន ដែល​អ្នក​គាំទ្រ​នៅ​កម្ពុជា​ ស្គាល់​យ៉ាងច្បាស់​តាម​រយៈ​ភាពយន្ត​ភាគ​ TVB ដ៏ល្បី​ Queen of News ឬ​ រាជិនីសារព័ត៌មាន​ បាន​និយាយ​ដោយ​ឥតលាក់លៀមថា​ខ្លួន​ធ្លាប់​មាន​មិត្ត​ប្រុស​មិន​ក្រោម​១០​នាក់​នោះ​ឡើយ។ យ៉ាង​ណា​មិញ​នៅ​ក្នុង​ទំនាក់ទំនង​ទាំង​បើក​ចំហរ និង​លាក់លៀម របស់​កំពូលតារា​ស្រី​លំដាប់​ជួរមុខ​របស់​ទូរទស្សន៍ TVB រូប​នេះ​ មាន​ទំនាក់ទំនងស្នេហា​​ចំនួន​២ ជាមួយ​នឹង​បុរស​សង្ហាជា​​តារា​សម្ដែង​ល្បី​​ដូច​គ្នា​ដែល​ហ្វេនៗ​ស្ដាយ​ ព្រោះ​សម​គ្នា​ទាំង​សមត្ថភាព​ ទាំង​រូប​សម្រស់​ និង​កម្រិត​នៃ​ភាព​ល្បី​ល្បាញ​ តែ​បែរជា​ត្រូវ​បែកបាក់​គ្នា​ទៅវិញ។

​ទស្សនាវិដេអូ​ព័ត៌មានទាំងស្រុង៖


Share.