សិល្បៈអន្តរជាតិ ៖ ប្រភពពីសារព័ត៌មានបរទេសបានឱ្យដឹងថា នៅអំឡុងពេលប្រកួតកម្មវិធី Miss Universe ឆ្នាំ ២០០២ លើកទី ៥១ អ្នកគាំទ្រគ្រប់គ្នាបានចាប់អារម្មណ៍ខ្លាំងចំពោះស្រីស្អាត Vanessa Alexandra Mendoza ដែលជាបវកញ្ញាចក្រវាលស្បែកខ្មៅដំបូងគេបង្អស់តំណាងឱ្យប្រទេសកូឡុំប៊ីដែលប្រឆាំងជាដាច់ខាតចំពោះការកែសម្ផស្សផ្លាស់ប្ដូររូបរាងកាយលើកសម្រស់ដើម្បីចូលមកប្រកួត ។

នាង Mendoza កើតនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៨១ នៅក្រុង Ungia រដ្ឋ choco ។ នាងធ្លាប់មានប្រវត្តិចូលប្រឡូកក្នុងវិស័យបវកញ្ញានៅ ២០០១ ដោយនាងបានក្លាយជាបវកញ្ញាស្បែកខ្មៅតំណាងឱ្យរដ្ឋ choco ដើម្បីចូលរួមប្រកួតក្នុងកម្មវិធី Senorita Colombia ហើយនាងក៏បានឈ្នះមកុដ Miss Colombia 2001 នៅត្រឹមវ័យ១៩ឆ្នាំ។

នាង Mendoza បានក្លាយជាបវរកញ្ញាជនជាតិស្បែកខ្មៅដំបូងគេបង្អស់របស់ប្រទេសកូឡុំប៊ី ដោយទទួលបានការគាំទ្រ និងលើកតម្កើងសិទ្ធយ៉ាងខ្លាំងពីប្រជាជនបានផ្តល់ឱកាសឱ្យនាងក្លាយជាបវរកញ្ញាតំណាងប្រទេសក្នុងកម្មវិធី Miss Universe ឆ្នាំ២០០២ ហើយនាងក៏ទទួលបានរហស្សនាមថាជាបវកញ្ញាដែលមានមុខដូចតុក្តាបាប៊ីខ្មៅ ឬ Black Barbie នាពេលនោះ ដែលធ្វើឱ្យកេរ្តិ័ឈ្មោះរបស់នាងសាយភាពពាសពេញពិភពលោក។

បវកញ្ញាមុខដូចតុក្តាបាប៊ីខ្មៅរូបនេះដែលបានបញ្ចប់សិក្សាវិជ្ជាជីវៈផ្នែកបដិសណ្ឋារកិច្ច និងទេសចរណ៍ ថែមទាំងបន្ថែមជំនាញផ្នែកទីផ្សារទេសចរណ៍ ពីវិទ្យាស្ថានវប្បធម៌អ៊ឺរ៉ុប Colombo of Medellín។ ក្រៅនោះ បច្ចុប្បន្ននេះនាងបានបញ្ចប់ការសិក្សា ៥ ឆមាសបន្ថែមពីជំនាញគ្រប់គ្រងអាជីវកម្មនៅវិទ្យាស្ថាន Gran Colombiano Polytechnic ដែលជាស្ថាប័នសាកលវិទ្យាល័យឯកជនមួយនៅទីក្រុង Bogotá ។

សូមជម្រាបថា សព្វថ្ងៃនេះនាង Vanessa Alexandra Mendoza មានវ័យ ៤២ ឆ្នាំ ក្រៅពីអាជីពជា តារាសម្តែង តារាបង្ហាញម៉ូត និងម្ចាស់កម្មវិធីប្រកួតសម្រស់ជាច្រើនទៀតនៅប្រទេសកូឡុំប៊ី នាងគឺជាស្រ្តីប្រឡូកក្នុងឆាកនយោបាយកូឡុំប៊ីផងដែរ ដោយនាងបានឈ្នះកៅអីសភាពជាផ្នែកមួយនៃជនជាតិភាគតិចស្បែកខ្មៅ ហើយបានក្លាយជាសមាជិកសភា តំណាងពីឆ្នាំ២០១៧ ដល់ឆ្នាំ២០១៨៕

Share.