អបអរសាទរទៅដល់ See You Soon ដែលបានកក់កៅអីក្នុងការប្រកួត MPL KH S6 វគ្គផ្ដាច់ព្រ័ត្រ Grand Final មុនគេ បន្ទាប់ពីឆ្លងកាត់ ៣ប្រកួតនៅក្នុងវគ្គ Playoff ដោយបានយកឈ្នះ Pro Esports ក្នុងលទ្ធផល ៣-១ នៅថ្ងៃទី១។

ឈានដល់ថ្ងៃទី២ ក្រុម See You Soon បានបំបាក់ក្រុមលេខ១ CFU Gaming ក្នុងលទ្ធផល ៣-០ និងបន្តយកឈ្នះក្រុមខ្លាំង Flash KH ក្នុងលទ្ធផល ៣-០ នៅក្នុងថ្ងៃតែ១ កក់កៅអីវគ្គផ្ដាច់ព្រ័ត្រ Grand Final មុនគេ ។



ដោយឡែកសម្រាប់ក្រុមខ្លាំងទាំង ៣ដែលនឹងត្រូវប្រកួតគ្នាដើម្បីមកដណ្ដើមកៅអីសម្រាប់ប្រកួតជាមួយ See You Soon នៅថ្ងៃនេះមាន៖

សម្រាប់ការប្រកួត 2024 MPL-KH Season 6 វិញ្ញាសា Mobile Legends: Bang Bang ក្រុមដែលជាម្ចាស់ជើងឯកនឹងមានកៅអីនៅប្រកួតនៅ Mid Season Cup (MSC) ដែលនឹងត្រូវធ្វើឡើងនៅទីក្រុម Riyadh ប្រទេស អារ៉ាប់ប៊ីសាអ៊ូឌីត ដែលមានប្រាក់រង្វាន់សរុបប្រមាណជា ៣លានដុល្លារ៕


