ជាលើកដំបូងដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជា រៀបចំការប្រកួតបាល់ទាត់ជើងឯកខេមបូឌានលីគយុវជន នៅខែឧសភា ឆ្នាំ២០២៤នេះដោយមាន ២កម្រិតអាយុផ្សេងគ្នាគឺ លីគយុវជនអាយុក្រោម១៦ឆ្នាំ និងលីគយុវជនអាយុក្រោម១៩ឆ្នាំ។
សម្រាប់ការចាប់ផ្តើមរដូវកាលដំបូង លីគយុវជនអាយុក្រោម១៦ឆ្នាំ មាន១០ក្រុមចូលរួមប្រកួត មានដូចជា៖ យុវជនណាហ្គាវើលដ៍, សមាគមកីឡាបាល់ទាត់ខេមរភូមិ, អង្គរថាយហ្គឺរ, ព្រះខ័នរាជស្វាយរៀង, ភ្នំពេញក្រោន, វិសាខា, ISI ដង្កោសែនជ័យ, បឹងកេត, សាលាតម្រង់ទិសរាជធានីភ្នំពេញអាយុ១៥ឆ្នាំ និង ក្លិបសៀមរាប យូណាយធីត។
កម្មវិធីប្រកួត លីគយុវជនអាយុក្រោម១៦ឆ្នាំ សម្រាប់សប្ដាហ៍ទី១៖
ដោយឡែកសម្រាប់លីគយុវជនអាយុ១៩ឆ្នាំក៏មានក្រុម១០ចូលរួមប្រកួត មានដូចជា៖ ណាហ្គាវើលដ៍, សមាគមកីឡាបាល់ទាត់ខេមរភូមិន្ទ, អង្គរថាយហ្គឺរ, ព្រះខ័នរាជស្វាយរៀង, ភ្នំពេញក្រោន, វិសាខា, ISI ដង្កោសែនជ័យ, បឹងកេត, សាលាតម្រង់ទិសរាជធានីភ្នំពេញអាយុ១៨ឆ្នាំ និង សាលាបាល់ទាត់ជាតិបាទីអាយុ១៦ឆ្នាំ។
កម្មវិធីប្រកួត លីគយុវជនអាយុក្រោម១៩ឆ្នាំ សម្រាប់សប្ដាហ៍ទី១៖
តាមការគ្រោងទុក កម្មវិធីប្រកួតលីគយុវជនកម្ពុជានឹងចាប់ផ្តើមនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤។ រូបមន្តនៃការប្រកួតគឺវិលជុំសន្សំពិន្ទុ២ជើង (ក្នុងដី និងក្រៅដី) មុនពេលយកក្រុមកំពូលទាំង៤ឡើងទៅប្រកួតជុំទី៣ដែលមាន៣ប្រកួតទៀត។ ក្រុមមានពិន្ទុខ្ពស់ជាងគេជាជើងឯក៕