បញ្ចប់សប្ដាហ៍ទី១ នៃការប្រកួតបាល់ទាត់ជើងឯកខេមបូឌានលីគយុវជន ឆ្នាំ២០២៤ ដោយមាន ២កម្រិតអាយុផ្សេងគ្នាគឺ លីគយុវជនអាយុក្រោម១៦ឆ្នាំ និងលីគយុវជនអាយុក្រោម១៩ឆ្នាំ បានប៉ះគ្នាទាំង ១០ក្រុម និងស៊ុតបញ្ចូលទីគ្នាសរុបចំនួន ៦៧គ្រាប់ ដោយទទួលបានលទ្ធផលដូចខាងក្រោម៖
![](https://cdn.troryorng.com/wp-content/uploads/2024/05/27124607/%E1%9F%A5%E1%9F%A6%E1%9E%84%E1%9E%90-1024x682.jpg)
លទ្ធផល សម្រាប់សប្ដាហ៍ទី១ ក្រុមទាំងស៊ុតបញ្ចូលទីគ្នាសរុប ២៨គ្រាប់៖
![](https://cdn.troryorng.com/wp-content/uploads/2024/05/27124637/1919-819x1024.jpg)
សម្រាប់ការចាប់ផ្តើមរដូវកាលដំបូង លីគយុវជនអាយុ១៩ឆ្នាំ មានក្រុម ១០ចូលរួមប្រកួត មានដូចជា៖ ណាហ្គាវើលដ៍, សមាគមកីឡាបាល់ទាត់ខេមរភូមិន្ទ, អង្គរថាយហ្គឺរ, ព្រះខ័នរាជស្វាយរៀង, ភ្នំពេញក្រោន, វិសាខា, ISI ដង្កោសែនជ័យ, បឹងកេត, សាលាតម្រង់ទិសរាជធានីភ្នំពេញអាយុ១៨ឆ្នាំ និង សាលាបាល់ទាត់ជាតិបាទីអាយុ១៦ឆ្នាំ។
លទ្ធផល សម្រាប់សប្ដាហ៍ទី១ ក្រុមទាំងស៊ុតបញ្ចូលទីគ្នាសរុប ៣៩គ្រាប់៖
![](https://cdn.troryorng.com/wp-content/uploads/2024/05/27124635/photo_2024-05-20_09-11-53-819x1024.jpg)
ដោយឡែកសម្រាប់លីគយុវជនអាយុក្រោម១៦ឆ្នាំ មាន១០ក្រុមចូលរួមប្រកួត មានដូចជា៖ យុវជនណាហ្គាវើលដ៍, សមាគមកីឡាបាល់ទាត់ខេមរភូមិ, អង្គរថាយហ្គឺរ, ព្រះខ័នរាជស្វាយរៀង, ភ្នំពេញក្រោន, វិសាខា, ISI ដង្កោសែនជ័យ, បឹងកេត, សាលាតម្រង់ទិសរាជធានីភ្នំពេញអាយុ១៥ឆ្នាំ និង ក្លិបសៀមរាប យូណាយធីត។
តាមការគ្រោងទុក កម្មវិធីប្រកួតលីគយុវជនកម្ពុជានឹងចាប់ផ្តើមនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤។ រូបមន្តនៃការប្រកួតគឺវិលជុំសន្សំពិន្ទុ២ជើង (ក្នុងដី និងក្រៅដី) មុនពេលយកក្រុមកំពូលទាំង៤ឡើងទៅប្រកួតជុំទី៣ដែលមាន៣ប្រកួតទៀត។ ក្រុមមានពិន្ទុខ្ពស់ជាងគេជាជើងឯក៕
![](https://cdn.troryorng.com/wp-content/uploads/2024/05/27124620/%E1%9F%A6%E1%9F%A5%E1%9E%84%E1%9E%A0%E1%9E%90-1024x682.jpg)
![](https://cdn.troryorng.com/wp-content/uploads/2024/04/27142737/Troryorng-Telegram-1-1024x126-1-1-1-1.jpg)