ភ្នំពេញ៖​ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីបង្ខាំងមនុស្សខុសច្បាប់ យកក្រណាត់ចងដៃជើង ចងដៃជើង រុំមាត់ និងភ្នែក វា.យដំទុកនៅក្នុងបន្ទប់ខុនដូរមួយកន្លែង កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចក្នុងបន្ទប់លេខ១៩០៧ ជាន់ទី១៩ នៃខុន ដូរ«ឌឹហ្គាឌិនរីស៊ីឌិនស៊ី» ផ្លូវ១៩៨៤ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យឃាត់ខ្លួនបានទី១ ឈ្មោះ SABTAIN BIN NASIR ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិប៉ាគីស្ថាន មុខរបរ ទេសចរណ៍ ស្នាក់នៅខុនដូរ«ឌឹហ្គាឌិនរីស៊ីឌិនស៊ី» ផ្លូវ១៩៨៤ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ (គ្មានសារធាតុញៀន) ។ ទី២,ឈ្មោះ SYED ALI HUSSAIN ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិប៉ាគីស្ថាន មុខរបរ ទេសចរណ៍ ស្នាក់នៅខុនដូរ«ឌឹហ្គាឌិនរីស៊ីឌិនស៊ី» ផ្លូវ១៩៨៤ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ គ្មានសារធាតុញៀន។

ជនរងគ្រោះ១,ឈ្មោះ MAHAMAMD SAAD ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិឥណ្ឌា។ ទី២,ឈ្មោះ SUJIT KUMAR ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិឥណ្ឌា។ បច្ចុប្បន្ន: ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួន ជាបណ្ដោះ អាសន្ន ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕

អត្ថបទ៖ ចតុមុខ

Share.