ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែឧសភាឆ្នាំ២០២៤ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានបញ្ជូនជនសង្ស័យចំនួន២នាក់ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរពាក់ព័ន្ធនឹងករណីឆក់ខ្សែកប្លាទីនមានដាំត្បូងពេជ្រ០១ខ្សែ នៅចំណុចមុខផ្ទះលេខ០៨-០៩A ផ្លូវលេខ២៣០ ក្រុមទី២៤ ភូមិ៨ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ១៦ និង៣០នាទី។

ជនសង្ស័យ១ ឈ្មោះ ហេង មករា ហៅ មករា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិក្បាលទំនប់ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ (ធ្លាប់ជាប់ពន្ធនាគារពីបទលួចមានស្ថានទម្ងន់ទោស(ឆក់ទូរស័ព្ទដៃ០១គ្រឿង) រយ:ពេល៣ឆ្នាំ កាលពីឆ្នាំ២០១៩ ចេញពីពន្ធនាគារមកវិញ ឆ្នាំ២០២២ ។ ២-ឈ្មោះ គេន ឆៃហេង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៨៩ ផ្លូវ១០B ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចចាប់យកវត្ថុតាងរួមមាន៖ ម៉ូតូ០១គ្រឿងម៉ាក Suzuki NexII ពណ៍ស ពាក់ផ្លាកលេខ ភ្នំពេញ 1IB-1741 ដែល មានលេខតួ: 752679 លេខម៉ាស៊ីន: 752710 និងទូរស័ព្ទដៃ០១គ្រឿងម៉ាក IPhone 12Promax ពណ៍ប្រផេះ ប្រើស៊ីមកាត: 0972384272 (ចាប់យកពីឈ្មោះ ហេង រ៉ា ហៅ ម៉ាប់)។ ទូរស័ព្ទដៃ០១គ្រឿងម៉ាក Iphone 13Promax ពណ៍ប្រផេះ ប្រើស៊ីមកាត: 0969495721 (ចាប់យកពីឈ្មោះ គេន ឆៃហេង)។

ជនរងគ្រោះ-ឈ្មោះ អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេផ្ទះ ស្នាក់នៅផ្ទះលេខ៣៩០ ផ្លូវលេខ២៤៥ ក្រុមទី៣០ ភូមិ១១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីពេញ បានបាត់បង់ខ្សែកប្លាទីន០១ខ្សែមានទម្ងន់២ជី មានបណ្ដោងដាំពេជ្រ មានតម្លៃ១,៥០០$ (មួយពាន់ប្រាំរយដុល្លារអាមេរិច)៕

អត្ថបទ៖​ចតុមុខ

Share.