ការ​ប្រកួត​បាល់ទាត់​​​ជម្រើសជើងឯកខេមបូឌានលីគយុវជនអាយុក្រោម១៦ឆ្នាំ ឆ្នាំ២០២៤ បានបញ្ចប់សប្តាហ៍ទី១ កាលពីថ្ងៃអាទិត្យ ទី១៩ ខែឧសភា ​ស្របពេលក្រុមទាំង១០ ស៊ុតបញ្ចូលទីគ្នាទៅវិញទៅមកសរុប ៣៩គ្រាប់។

លទ្ធផលចប់ការប្រកួតសប្តាហ៍ទី១

ខណ:ក្រុមបាល់ទាត់សៀមរាបយូណាយធីត គឺជាក្រុមតែ១គត់ដែលចុះបញ្ជីឈ្មោះកីឡាករបរទេស៥នាក់ នៅក្នុងពានរង្វាន់ជម្រើសជើងឯកខេមបូឌានលីគយុវជនអាយុក្រោម១៦ឆ្នាំ ឆ្នាំ២០២៤ រួមមានដូចជា៖

  1. កីឡាករ អ៊ីតុ​ សេតុ (ITO SEITO) ជនជាតិជប៉ុន
  2. កុលរ៉ាត់ រ៉ាភីផាត់ (KULRAT RAPEEPHAT) ជនជាតិថៃ
  3. ប៊ុនភព វ៉ូរ៉ាប៉ុច (BOONPOB VORAPOJ) ជនជាតិថៃ
  4. ពីណាតូ អាការ៉ាវីន (PINATO AKARAVIN) ជនជាតិថៃ
  5. យ៉ាតភេត ជេកគ្រីត (YADPHET JACKRIT) ជនជាតិថៃ។

គួរដឹងថាលក្ខខណ្ឌក្នុងការចុះបញ្ជីឈ្មោះកីឡាករអាយុក្រោម១៦ឆ្នាំ គឺក្លិបសមាគមចូលរួម ត្រូវចុះឈ្មោះកីឡាករចូលរួមចាប់ពី ១៨ ទៅ ៣០នាក់ យ៉ាងច្រើនបំផុត ដោយក្នុងនោះត្រូវមានអ្នកចាំទីយ៉ាងតិច ៣នាក់ ដែលមានលេខសម្គាល់លើអាវ និងខោ ចាប់ពីលេខ ១ ដល់លេខ៣០ ដោយឡែកលេខ១ ត្រូវតែជាលេខអ្នកចាំទី។

ខណ:ការចុះឈ្មោះកីឡាករបរទេស គឺអនុញ្ញាតឲ្យចុះបាន៥នាក់ច្រើនបំផុត ប៉ុន្តែអាចដាក់បង្ហាញខ្លួនលើទីលាន បានតែ២នាក់ប៉ុណ្ណោះ៕

Share.