ក្រុមបាល់ទាត់យុវជន​អាយុ​ក្រោម​១៦​ឆ្នាំ វិសាខា ISI ដង្កោសែនជ័យ សៀមរាបយូណាយធីត និងព្រះខ័នរាជស្វាយរៀង ស្ថិតនៅតំបន់ Top 4 ក្រោយ​បញ្ចប់ការប្រកួស​ប្ដាហ៍ទី១ នៃពាន​រង្វាន់​​​ជើងឯក​ខេមបូឌាន​លីគ​យុវជន ឆ្នាំ​២០២៤ ​។

តារាងចំណាត់ថ្នាក់ សម្រាប់​សប្ដាហ៍ទី១

ដោយឡែក​សម្រាប់​លីគ​យុវជន​អាយុ​​ក្រោម​១៦​ឆ្នាំ​ មាន​១០​ក្រុម​ចូល​រួម​ប្រកួត មាន​ដូច​ជា៖ យុវជន​ណាហ្គាវើលដ៍, សមាគមកីឡាបាល់ទាត់​ខេមរភូមិ​, អង្គរថាយហ្គឺរ, ព្រះ​ខ័នរាជ​ស្វាយរៀង, ភ្នំពេញ​ក្រោន, វិសាខា, ISI ដង្កោសែន​ជ័យ, បឹងកេត, សាលាតម្រង់​ទិស​រាជ​ធានី​ភ្នំពេញ​អាយុ​១៥​ឆ្នាំ និង ក្លិប​សៀមរាប យូណាយធីត។

លទ្ធផល​ សម្រាប់​សប្ដាហ៍ទី១ ក្រុមទាំងស៊ុតបញ្ចូលទីគ្នាសរុប ៣៩គ្រាប់៖

តាម​ការ​គ្រោង​ទុក កម្មវិធី​ប្រកួត​លីគ​យុវជន​កម្ពុជា​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២៤។ រូប​មន្ត​នៃ​ការ​ប្រកួត​គឺ​វិល​ជុំ​សន្សំ​ពិន្ទុ​២​ជើង (ក្នុង​ដី និង​ក្រៅ​ដី) មុន​ពេល​​យក​ក្រុម​កំពូល​ទាំង​៤​ឡើង​ទៅ​ប្រកួត​ជុំ​ទី​៣​ដែល​មាន​៣​ប្រកួត​ទៀត។ ក្រុម​​​មាន​ពិន្ទុ​ខ្ពស់​ជាង​គេ​ជា​ជើងឯក៕

Share.