ទីបំផុតក្រុមបាល់ទាត់ Bayer Leverkusen ក្រោមការដឹកនាំរបស់លោក Xabi Alonso បានរងបរាជ័យជាលើកដំបូងនៅរដូវកាល ២០២៣-២៤ ក្រោមថ្វីដៃ Atalanta ក្នុងលទ្ធផល ៣-០ នៅកីឡដ្ឋាន Aviva Stadium វគ្គផ្តាច់ព្រ័ត្រ UEFA Europa League កាលពីយប់ថ្ងៃទី២២ ខែឧសភា ឈានចូលព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤។

គួរដឹងថាក្រុមបាល់ទាត់ Bayer Leverkusen គឺជាក្រុមទី៤ នៅលើពិភពលោកដែលប្រកួត មិនចាញ់សោះពេញ១រដូវកាល រួមមានដូចជា៖

  • Arsenal ឆ្នាំ ២០០៣-២០០៤ (លីគកំពូលអង់គ្លេស Premier League)
  • Juventus ឆ្នាំ ២០១១-១២ (លីគកំពូលអ៊ីតាលី Serie A)
  • AC Milan ឆ្នាំ ១៩៩១-៩២ (លីគកំពូលអ៊ីតាលី Serie A)
  • Leverkusen ឆ្នាំ ២០២៣-២៤ (លីគកំពូលអាល្លឺម៉ង់ Bundesliga)។

យ៉ាងណាមិញ Bayer Leverkusen នៅសល់១ប្រកួតចុងក្រោយគឺវគ្គផ្តាច់ព្រ័ត្រ DFB-Pokal ទល់នឹង FC Kaiserslautern នៅកីឡដ្ឋាន Olympiastadion ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ ខាងមុននេះ។

គួរដឹងថាពានរង្វាន់ UEFA Europa League ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ១៩៧១ ខណ:ក្រុមបាល់ទាត់ Sevilla ឈ្នះពានរង្វាន់នេះច្រើនជាងគេសរុប ៧លើក ស្របពេល Inter Milan, Liverpool, Juventus និង Atlético Madrid ឈ្នះ៣លើកដូចគ្នា ខណ: Atalanta ឈ្នះ១លើកប៉ុណ្ណោះគឺនៅឆ្នាំ ២០២៣-២៤៕

ទស្សនាវីដេអូហាយឡាយ៖

Share.