ភ្នំពេញ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ នៅថ្ងៃទី២៣ ខែឧសភាឆ្នាំ២០២៣ បានបញ្ជូនខ្លួនជនសង្ស័យម្នាក់ឈ្មោះ ស៉ិន សុភាព ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីធ្វើការសាកសួរពាក់ព័ន្ធនឹងករណីចេញសែកស្អុយ ជាង៨ម៉ឺនដុល្លារ។

កាលពីថ្ងៃទី២២ ខែឧសភាឆ្នាំ២០២៤ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានចាប់ខ្លួនអាជីវករលក់ឡានម្នាក់ តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីចេញសែកស្អុយជាង៨ម៉ឺនដុល្លារ។

យោងតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ឯកឧត្តម ច្រឹង ខ្មៅ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ស៉ិន សុភាព អាយុ៣៨ឆ្នាំ ស្នាក់នៅភូមិ៧ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មកសាកសួរលើបណ្តឹងព្រហ្មទណ្ឌពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន តាមបណ្តឹងរបស់ឈ្មោះ ហុង តុសិត ភេទប្រុសអាយុ៣២ឆ្នាំ ជនជាតិខ្មែរ ជនសង្ស័យរូបនេះ បានចេញសែកស្អុយនូវទឹកប្រាក់ចំនួន៨៤៥០០ដុល្លារ កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីទូទាត់សង់បំណុល ប៉ុន្ដែពេលជនរងគ្រោះទៅបើកប្រាក់ស្រាប់តែខាងធនាគារបញ្ជាក់ថា គណនីនោះមិនដំណើរការ ហើយជនរងគ្រោះបានទំនាក់ទំនងទៅជនសង្ស័យតែជនសង្ស័យព្យាយាមគេចវេស ផ្ដាច់ការទំនាក់ទំនងជាមួយជនរងគ្រោះ៕

អត្ថបទ៖ ចតុមុខ

Share.