សិល្បៈអន្តរជាតិ៖Koo Hye Sun បាន​ទម្លាយ​ឱ្យដឹងថា​កាល​​​សិក្សា​នៅ​សកលវិទ្យាល័យ Sungkyungkwan អ្នក​នាង​បាន​បង្ខំ​ចិត្ត​យក​រថយន្ត​ធ្វើជា​ទី​កន្លែងស្នាក់​នៅ។

នៅក្នុង​ការផ្សាយ​មួយ​នៃ​កម្មវិធី​របស់​ទូរទស្សន៍​ «Truth or Fiction: An Elegant Life» តួ​ឯក​ស្រី​ពីភាពយន្ត​ដ៏ល្បីល្បាញ​ F4 ឬ «Boys over Flowers» បាន​លើក​ឡើង​ថា​អ្នក​នាង​លះបង់ច្រើន​ណាស់​ដើម្បីអាច​សម្រេច​បំណង​ប្រាថ្នា​បញ្ចប់​បរិញ្ញាបត្រ។

«ខ្ញុំ​បាន​ចាយ​ខ្ជះខ្ជាយ​ទ្រព្យ​សម្បត្តិ​អស់​ជា​ច្រើន​។ ក្រោយ​មាន​អាក្រក់​កើត​ឡើង​ចំពោះ​ខ្ញុំ​ ធ្វើឱ្យ​ខ្ញុំ​និង​គ្រួសារ​កាន់តែជិតស្និទ្ធ​នឹង​គ្នា»

អ្នក​សម្ដែង​ អ្នក​និពន្ធ​ និង​អ្នក​ដឹកនាំ​រូប​នេះ​បាន​និយាយ​ថា​អ្នក​នាង​ រស់នៅ​ក្នុង​ក្រុង Incheon ប៉ុន្តែ​នៅថ្ងៃ​ប្រឡង​នាង​ចាំ​បាច់​ត្រូវតែ​ស្នាក់​នៅ​ក្នុង​រថយន្ត។ មូលហេតុ​នោះ​បណ្ដាល​មក​ពី​អ្នក​នាង​មិនមាន​កន្លែង​ស្នាក់នៅ​អចិន្ត្រៃយ៍។ អ្នក​នាង​បន្ត​ឱ្យ​ដឹងទៀត​ថា ថ្ងៃ​ណា​មាន​កម្មវិធី​សំខាន់ ឬក៏​ត្រូវ​ប្រឡង​អ្នក​នាង​ នឹង​ជិះរថយន្ត​ទៅមហាវិទ្យាល័យ​ ជួន​កាល​គេងនៅក្នុង​រថយន្ត ហើយ​ជួនកាល​ក៏​សំរាក​នៅ​ក្នុង​បណ្ណាល័យ។

ដំបូងឡើយ តារា​ស្រីរូប​នេះ​បានជួល​កន្លែងស្នាក់​នៅតូចមួយក្បែរសាលា ប៉ុន្តែ​ក្រោយ​កិច្ច​សន្យា​ជួលបញ្ចប់អ្នក​នាង​ មិន​អាច​រកកន្លែងថ្មី​ស្នាក់​នៅ​បាន​។

រឿង​ដ៏គួរ​ឱ្យ​ចាប់​អារម្មណ៍មួយ​ នៅពេល​ពិធីករ​សួរថា ចុះ​នាង​ទៅ​ងូតទឹក​នៅ​កន្លែងណា អ្នក​នាង​បាន​តប វិញ​ថា​ ង្នក​នាង​មិន​សូវ​ងូត​ទឹក​ច្រើន​នោះទេ។

«ខ្ញុំ​អាច​ងូត​ទឹកដោយមិន​បាច់​កក់​សក់​ ដោយ​ប្រើ​តែ​សាប៊ូ​មួយ​មុខ​ប្រើ​បាន​សព្វមុខ​ ទាំង​មុខ​ ទាំង​ដុស​ខ្លួន​ ខ្ញុំ​មិន​យល់សោះ​ថា​ហេតុអី​យើង​ត្រូវ​ដុះ​ខ្លួន  ប្រើ​តែ​ឡេ​មួយ​មុខ​បាន​គ្រប់​យ៉ាង​»

អ្នកមេម៉ាយ​រូប​ស្រស់​ Koo Hye Sun ឬ​អ្នក​គាំទ្រ​កម្ពុជា​ស្គាល់​យ៉ាង​ច្បាស់​តួអង្គ​ Geum Jan Di ក្រោយ​លែងលះស្វាមី​ Anh Jae Hyeon កាល​ពីឆ្នាំ​២០២០ មក​ដល់​ពេល​នេះ​នៅតែ​បន្ត​ប្រើ​ប្រាស់​ជិវិត​នៅ​លីវ មិន​គីត​គូ​ររឿង​ស្នេហា ដោយ​ផ្តោត​ជា​សំខាន់​ទៅ​លើ​ការងារ​តែមួយមុខ​គត់​៕

Share.