សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា នឹង​រៀបចំ​កម្មវិធី​ប្រកួត​​បាល់ទះ​មិត្តភាពអន្តរជាតិ​ចំនួន​២​គូ នៅ​រសៀល​ថ្ងៃ​សុក្រ ទី​២៤ ខែ​ឧសភា ឆ្នាំ​២០២៤ លើ​ទីលាន​វិមាន​ពហុ​កីឡដ្ឋានជាតិ ក្នុង​រាជធានី​ភ្នំពេញ ព្រម​ទាំង​បើក​ឱ្យ​មហាជន​ចូល​ទស្សនា​ដោយ​សេរី។

ស្របពេលសារព័ត៌មាន«ត្រយង»ទទួលបានសិទ្ធិផ្សាយផ្ទាល់ដោយកម្មវិធី​ប្រកួត​មាន៖
គូ​ទី១៖ ម៉ោង​៣រសៀល ក្រុម​យុវជន​ក្រោម​អាយុ​២១​ឆ្នាំ​កម្ពុជា ប៉ះ ក្រុម​ស្នងការនគរបាល​រាជធានី​ភ្នំពេញ
គូទី២៖ ម៉ោង​៥ល្ងាច​ ក្រុម​បាល់ទះ​វិសាខា ប៉ះ​ក្រុម Lavie Long An របស់​វៀតណាម។

អនុប្រធានសហព័ន្ធ៖ ជំនួបមិត្តភាពរវាងវិសាខា និង ក្លិបបាល់ទះវៀតណាម Lavie Long An នឹងកាន់តែល្អមើល ជាមួយវត្តមានកីឡាករបារាំង ៣នាក់ទៀត៖

គួរដឹងថាការប្រកួតមិត្តភាពរបស់​ក្រុមបាល់ទះ U-20 កម្ពុជា គឺ​ដើម្បី​ត្រៀមខ្លួនសម្រាប់​វគ្គ​ជម្រុះក្នុង​ព្រឹត្តិការណ៍ Asian Men’s U20 Championship លើកទី 22 ជាមួយ​វៀតណាម ​នៅ​ទឹក​ដី​ថៃ។ ដែលគ្រោង​ នឹង​ធ្វើឡើង​ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤។ ស្របពេលក្រុម​ឈ្នះ នឹង​ទទួល​បាន​កៅអី​ទៅ​ចូល​រួម​ប្រកួតជុំចុងក្រោយ Asian Men’s U20 Championship លើកទី 22 និង​ធ្វើ​ឡើង​នៅទីក្រុង Surabaya ប្រទេស​ឥណ្ឌូ​នេស៊ី។

ស្របពេលក្លិបបាល់ទះវិសាខា ក្រោយចប់ការប្រកួតមិត្តភាពជាមួយ LAVIE LONG AN ត្រូវចេញទៅប្រកួតពានរង្វាន់ Win+ Steak Volleyball Invitational ហៅកាត់ (WSVI) Tournament ដែលក្លិបបាល់ទះ Win Streak ធ្វើជាម្ចាស់ផ្ទះ គ្រោងនឹងចាប់ផ្តើមពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ ខាងមុននេះ៕

Share.