ទីបំផុតពានរង្វាន់ FA Cup រដូវកាល ២០២៣-២៤ រកឃើញម្ចាស់ជើងឯក គឺក្រុមបាល់ទាត់បិសាចក្រហម Manchester United ក្រោយយកឈ្នះ Man City ក្នុងលទ្ធផល ២-១ នៅកីឡដ្ឋាន Wembley កាលពីយប់ថ្ងៃទី២៥ ខែឧសភា។

លទ្ធផលវគ្គផ្តាច់ព្រ័ត្រ៖

  • Manchester United ២-១ Manchester City នៅកីឡដ្ឋាន Wembley។

លទ្ធផលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៖

  • Manchester City ១-០ Chelsea
  • Manchester United ៣-៣ Coventry City (Man Utd ឈ្នះបាល់កាត់សេចក្តី១១ម៉ែត្រ ២-៤)។

គួរដឹងថាពានរង្វាន់ FA Cup ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ១៨៧១ បច្ចុប្បន្នមានអាយុកាល ១៥១ឆ្នាំ ហើយក្រុមដែលឈ្នះពាននេះច្រើនជាងគេគឺ ក្រុមកាំភ្លើងធំ Arsenal សរុប១៤ដង, Man United ១៣ដង ខណ: Chelsea, Liverpool និង Tottenham Hotspur ៨ដងដូចគ្នា៕

Share.