ពានរង្វាន់​បាល់ទះ​ផ្នែក​បុរស​ 2024 FIVB Volleyball Men’s Nations League ដែល​រៀបចំ​ឡើង​ដោយ​សហព័ន្ធ​កីឡា​បាល់ទះ​អន្តរជាតិ ចាប់​ផ្ដើម​ដំណើរ​ការប្រកួតកាល​ពីថ្ងៃទី២១ ខែឧសភា ដោយ​មាន​ក្រុម​ចូលរួម​មក​ពី​តាម​ទ្វីប​នានា​ចំនួន១៦ក្រុម នឹងបញ្ចប់ទៅវិញនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។

ស្របពេលក្រុមបាល់ទះជម្រើសជាតិអ៊ីតាលី និងស្លូវេនី ជាក្រុមចំនួន២ដែលអាចឈ្នះ៤ប្រកួតជាប់ៗគ្នា៖

ស្ថិតិរបស់ក្រុមបាល់ទះជម្រើសជាតិអ៊ីតាលី

  • ២២ ឧសភា ២០២៤ អាល្លឺម៉ង់ ០-៣ អ៊ីតាលី (21–25, 18–25, 23–25)
  • ២៤ ឧសភា ២០២៤ អ៊ីរ៉ង់ ០-៣ អ៊ីតាលី (19–25, 18–25, 11–25)
  • ២៥ ឧសភា ២០២៤ ជប៉ុន ១-៣ អ៊ីតាលី (25–23, 16–25, 17–25, 17–25)
  • ២៦ ឧសភា ២០២៤ ប្រេស៊ីល ២-៣ អ៊ីតាលី (25–17, 15–25, 25–22, 17–25, 13–15)។

ស្ថិតិរបស់ក្រុមបាល់ទះជម្រើសជាតិស្លូវេនី

  • ២២ ឧសភា ២០២៤ ហូឡង់ ២-៣ ស្លូវេនី (33–31, 22–25, 25–20, 21–25, 25–27)
  • ២៤ ឧសភា ២០២៤ ស្លូវេនី ៣-១ បារាំង (25–18, 25–22, 23–25, 25–21)
  • ២៥ ឧសភា ២០២៤ ស្លូវេនី ៣-២ កាណាដា (22–25, 25–18, 25–18, 21–25, 15–10)
  • ២៦ ឧសភា ២០២៤ ស្លូវេនី ៣-០ ប៉ូឡូញ (25–20, 25–21, 25–18)។

តារាងចំណាត់ថ្នាក់បណ្តោះអាសន្ន៖

១ អ៊ីតាលី ៤ប្រកួត​ ឈ្នះ៤ ១១ពិន្ទុ
២ ស្លូវេនី ៤ប្រកួត​ ឈ្នះ៤ ១០ពិន្ទុ
៣ គុយបា ៤ប្រកួត​ ឈ្នះ៣ ចាញ់១ ១០ពិន្ទុ
៤ បារាំង ៤ប្រកួត​ ឈ្នះ៣ ចាញ់១ ៩ពិន្ទុ
៥ ប៉ូឡូញ ៤ប្រកួត​ ឈ្នះ៣ ចាញ់១ ៩ពិន្ទុ
៦ ជប៉ុន ៤ប្រកួត​ ឈ្នះ៣ ចាញ់១ ៨ពិន្ទុ
៧ កាណាដា ៤ប្រកួត​ ឈ្នះ២ ចាញ់២ ៧ពិន្ទុ
៨ ប្រេស៊ីល ៤ប្រកួត​ ឈ្នះ២ ចាញ់២ ៦ពិន្ទុ។

ពានរង្វាន់ FIVB Volleyball Men’s Nations League រៀបចំ​ឡើង​ពី​ឆ្នាំ​២០១៨ មក​ខណៈ​ឆ្នាំ​ដំបូង​ធ្វើ​ឡើង​នៅ​ទីក្រុង Lille ប្រទេស​បារាំង និង​ឆ្នាំ​បន្ទាប់​ធ្វើ​ឡើង​នៅ​ទីក្រុង Chicago សហរដ្ឋ​អាមេរិក ហើយ​ក្រុម​ជម្រើស​ជាតិ​រុស្ស៊ី ឈ្នះ​ជើង​ឯក​ទាំង២​លើក ស្រប​ពេល​ឆ្នាំ​២០២០ កន្លង​ទៅ​ត្រូវ​បាន​រំសាយ​ចោល​ដោយ​សារ​ស្ថានភាព​រីករាល​ដាល​នៃ​ជំងឺ​កូវីដ-១៩។

លុះដល់ឆ្នាំ ២០២១ ធ្វើនៅទីក្រុង Rimini ប្រទេសអ៊ីតាលី ជើង​ឯកបានទៅលើ​ក្រុម​ជម្រើស​ជាតិប្រេស៊ីល ចំណែកឯឆ្នាំ ២០២២ ធ្វើនៅទីក្រុង Bologna ប្រទេសអ៊ីតាលី ជើងឯកបានទៅលើ​ក្រុម​ជម្រើស​ជាតិបារាំង និងចុងក្រោយឆ្នាំ ២០២៣ ធ្វើនៅទីក្រុង Gdańsk ប្រទេសប៉ូឡូញ ជើងឯកបានទៅលើ​ក្រុម​ជម្រើស​ជាតិប៉ូឡូញ។ ខណ:ក្រុមបាល់ទះជម្រើសជាតិជប៉ុន ធ្លាប់ទទួលបានចំណាត់ថ្នាក់លេខ៣ (មេដាយសំរិទ្ធ) ម្តងប៉ុណ្ណោះកាលពីឆ្នាំ២០២៣៕

Share.