កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ព្រឹត្តិការណ៍សម្ពោធ MV ចម្រៀង ទេវរាជ របស់កំពូលតារាចម្រៀង ទេព បូព្រឹក្ស បានបញ្ចប់ទៅហើយ ប៉ុន្តែរឿងរ៉ាវល្អៗ ចារឹកក្នុងដួងព្រលឹងនិងបេះដូងកូនខ្មែរនេះ ហាក់នៅមានច្រើនទៀត ដូចជានៅព្រឹកថ្ងៃទី២៧ ខែឧសភា តារាសម្ដែងឆ្នើម ពោរពេញដោយបទពិសោធន៍ អ្នកនាង ចន ច័ន្ទលក្ខិណា បានលើកសរសើរត្រង់ៗ ឥតលាក់លៀម ថាខ្លួនមិនងាយនឹងយំទេ ប៉ុន្តែ ទង្វើរបស់ G-Devith អាចធ្វើឱ្យទឹកភ្នែកនៃក្ដីរំភើបដែលខ្លួនខានស្រក់៧ឆ្នាំ ត្រលប់មកស្រក់វិញបាន។

នៅក្នុងសំណេរដែលអ្នកនាង ចនច័ន្ទលក្ខិណា បានលើកសរសើរដោយត្រង់ទៅកាន់លោក ជី ដាវីត នោះមានខ្លឹមសារទាំងស្រុងយ៉ាងដូច្នេះថា៖ «ខ្ញុំជាមនុស្សមិនងាយយំ មិនងាយសម្រក់ទឹកភ្នែក ខ្ញុំធ្លាប់ស្រក់ទឹកភ្នែកដោយក្តីរំភើបកាលពីជាង 7ឆ្នាំមុនចំពោះទង្វើរបស់ហ៊ាឡុង ដែលគាត់បានបង្កើតកម្មវិធីដ៏ធំមួយសម្រាប់ខ្ញុំដែលជាមហាកិត្តិយសបំផុត ហើយគាត់បាន Call មកនិយាយថា អូន យប់នេះឆាប់ចូលគេង ព្រោះស្អែកអូនត្រូវរៀបចំខ្លួនដើម្បីទទួលជីវិតថ្មីប្រកបដោយកិត្តិយសដែលបងបានរៀបចំដើម្បីអូន. ខ្ញុំលឺហើយគាំងនិយាយមិនចេញរហូតស្រក់ទឹកភ្នែក ព្រោះតែនឹកឃើញសកម្មភាពហត់នឿយលំបាករបស់គាត់រាប់ខែមុនថ្ងៃកម្មវិធីចាប់ផ្តើម។

ហើយឥឡូវបុរសម្នាក់នេះបានធ្វើអោយខ្ញុំស្ញប់ស្ញែងរហូតស្រក់ទឹកភ្នែក ព្រោះក្តីស្រលាញ់ មនោសញ្ចេតនាជ្រាលជ្រៅ ការបារម្ភណ៌ ការយកចិត្តទុកដាក់ ការគោរព ការលើកស្ទួយលើកតម្កើង ការលះបង់ របស់គាត់ចំពោះភរិយា គឺធំធេងណាស់ ទង្វើ និង សកម្មភាពពិតជាក់ស្តែងរបស់ប្អូន គឺធ្វើអោយបងស្រក់ទឹកភ្នែក ស្រក់ដោយសារការរំភើបចំពោះក្តីស្រលាញ់របស់ប្អូនចំពោះភរិយា។

ការ​លើក​ឡើងរបស់​លោក​ជំទាវ ចន ច័ន្ទលក្ខិណា នេះ​ មាន​ការ​គាំទ្រយ៉ាងច្រើន​ពី​សំណាក់​មហាជន​ ដោយ​ភាគ​ច្រើន​មហាជន​សុទ្ធតែ​យល់ស្របថា​អ្វី​ដែល​ជា​ការ​លើកឡើងរបស់​សិល្បការិនី​រៀមច្បង​រូប​នេះ​គឺជា​ការ​ពិត​៕

Share.