ថ្មីៗនេះ​ផលិតកម្ម​ចម្រៀង​របស់​កូរ៉េ​ JYP Entertainment ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ផលិតកម្ម​ចម្រៀង​ដ៏​ធំជាង​គេ​មួយ​នៅ​ប្រទេស​កូរ៉េ មាន​តារា​ចម្រៀង​​ល្បី​ៗ​ ជ្រក​ក្រោម​ផលិតកម្ម​ជាច្រើន​ដូច​ជា៖ Stray Kids’, ‘Wonder Girls’, និង ‘Twice’ បាន​បញ្ចេញ​ក្រុម​ចម្រៀង​នារី​ថ្មី​របស់​ផលិត​កម្ម​ដែល​មាន​ឈ្មោះ​ក្រុម​ថា​៖ «VCHA» ជា​ក្រុម​ដែល​ស្ថិត​ក្រោម​កិច្ចសហការជាមួយ​នឹង​ផលិតកម្មអាមេរិក​​ Republic Records។ តើ​ក្រុម​ច្រៀង​ VCHA មាន​ប្រភព​មក​ពីណា​? ក្រុម​នេះ​មាន​សមាជិក​ប៉ុន្មាន​រូប?

តាម​រយៈ​ការ​ផ្សយ​ជា​ផ្លូវ​ការ​ក្រុម VCHA គឺជាក្រុម​ចម្រៀង​ដែលមាន​សមាជិក​៦នាក់ បង្កើតឡើង​ដោយ​មាន​កិច្ច​សហការ​គ្នា​រវាង​ JYP Entertainment និង Republic Records។ សមាជិក​ស្រីៗ​ទាំង​៦​នាក់​មាន​ឈ្មោះ​ Lexi, Camila, Kendall, Savanna, KG, និង​ Kaylee ដោយ​ពួក​គេ​ទាំងអស់​សុទ្ធសឹងតែ​ជា​ជនជាតិ​អាមេរិកកាំង។ អ្វីដែល​ធ្វើ​ឱ្យ​ក្រុម​នេះ​ទទួល​បាន​ការ​ចាប់អារម្មណ៍បំផុតនោះ​ព្រោះ​តែ​ម្ដង​នេះ​សមាជិក​ក្រុម​មិន​មាន​សញ្ជាតិ​អាស៊ីទាល់តែសោះ​ដូច​ជា​ Camilia, Savanna, និង KG។ ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ក្រុម​នេះ​គឺជា​រឿង​ដែល​ភ្ញាក់ផ្អើ​ល​បំផុត​មួយ​ ព្រោះ​វា​ជា​ការ​សហការ​គ្នា​ផ្លូវការ​មួយ​រវាងផលិតកម្ម​តន្ត្រី​ដ៏ធំរបស់​អាមេរិក​ និង​ផលិតកម្ម​យក្ស​របស់​កូរ៉េ​។ ផលិតកម្ម Republic មាន​តារា​ចម្រៀង​កុងត្រា​ជា​ច្រើន​ដូច​ជា​ Drake, Anitta និង Ariana Grande ជា​ដើម។

មុន​នឹង​បង្កើត​ក្រុម​នេះ​ សមាជិក​ទាំង​អស់​ត្រូវ​បាន​ជ្រើសរើស​ចេញ​ពី​កម្មវិធី A2K ដែល​ជា​កម្មវិធី​ប្រកួតប្រជែង​បង្កើត​ឡើង​ក្រោម​កិច្ចសហការគ្នា​រវាង​អាមេរិក​និង​កូរ៉េ​ ដោយ​កម្មវិធី​នោះ​បង្កើត​ឡើង​ដើម្បីជ្រើសរើស​តារា​ចម្រៀង​ K-pop កូន​កាត់​រវាង​ JYP Entertainment និង Republic Records ដែល​ជា​ក្រុម​ចម្រៀង​នារី​ដំបូង​សម្រាប់​វាយលុយ​ចូល​ទីផ្សារ​សកលលោក​។ អ្នក​ចូលរួម​ប្រកួត​ដែល​បាន​ឈ្នះ​ចុង​ក្រោយ​គេ​នៃ​កម្មវិធី​ A2K គឺជា​សមាជិក​នៃ​ក្រុម​ចម្រៀង​ VCHA បច្ចុប្បន្ន។ មុន​ពេល​ហក់​ចូល​ទីផ្សារ​ចម្រៀង​ក្រុម​ VCHA បាន​ចេញ​អាល់​ប៊ុម​ចម្រៀង​ចំនួ​ន២​ មាន​ឈ្មោះ​ Sevit( New light) និង Ready for the World។

បទ​ចម្រៀង​របស់​ក្រុម​នេះ​បាន​ចេញ​នៅ​ថ្ងៃ​ទី​២៦ ខែ​មករា​ ឆ្នាំ​២០២៦ មាន​ចំណងជើង​ថា​ «Girls of the Year» ដែល​បទ​នេះ​បាន​ជួយ​ឱ្យ​ពួក​គេ​ជាប់​ក្នុង​បញ្ជីពេញ​និយម​សម្រាប់ការ​ទស្សនា​របស់​ Grammy នៅ​ក្នុង​ក្រុម 25 Artists to Watch in 2024។ នៅ​ខែ​មីនា ឆ្នាំ​២០២៤ VCHA បាន​ចេញ​បទ​ចម្រៀង​ទីពីរ​របស់​ពួក​គេ​ដែល​មាន​ចំណងជើង​ថា​ «Only One» ជាមួយ​នឹង​ការ​ឆាប់​ចេញ​ចម្រៀង​ថ្មី​ជា​ចំណី​ចក្ខុ​របស់​អ្នក​ទស្សន​នោះ​ធ្វើ​ឱ្យ​ក្រុម​នេះ​ បាន​ជាប់​នៅ​ក្នុងបញ្ជីបទ​ចម្រៀង​ពេញនិយម​នៅ​ក្នុងតារាង K-pop ឆ្នាំ​២០២៤ ផងដែរ៕

Share.