សួន មករា របស់ ISI ដង្កោសែនជ័យ គឺជាកីឡាករដែលស៊ុតបញ្ចូលទីបានច្រើនជាងគេ នៅក្នុងការប្រកួតពានរង្វាន់ជម្រើសជើងឯកយុវជនអាយុក្រោម ១៩ឆ្នាំ២០២៤ ក្រោយបញ្ចប់ការប្រកួត សប្តាហ៍ទី២ ខណ:កីឡាករ ៤រូបទៀតក៏ស្ថិតក្នុងបញ្ជី Top Scorers រួមមាន អ៊ាវ សុវណ្ណរ៉ា ស្រេង សុខគា ភឿក ថាត់ថៃ និង ថាត់ដារ៉ូ។

បញ្ជីឈ្មោះកីឡាករយុវជនអាយុក្រោម ១៩ឆ្នាំ ដែលរកគ្រាប់បាល់បានច្រើន៖

តារាងចំណាថ្នាក់ ត្រឹមសប្ដាហ៍ទី២៖

តាមការគ្រោងទុក កម្មវិធីប្រកួតលីគយុវជនកម្ពុជា បានចាប់ផ្តើមនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ ក្នុងចំណោមការប្រកួតសរុប២១សប្ដាហ៍។ រូបមន្តនៃការប្រកួតគឺវិលជុំសន្សំពិន្ទុ២ជើង (ក្នុងដី និងក្រៅដី) មុនពេលយកក្រុមកំពូលទាំង ៤ឡើងទៅប្រកួតជុំទី៣ដែលមាន៣ប្រកួតទៀត។ ក្រុមមានពិន្ទុខ្ពស់ជាងគេជាជើងឯក៕

