ពានរង្វាន់​លីគ​យុវជន​ក្រោម​អាយុ​១៩​ឆ្នាំ រដូវកាល​២០២៤ (Cambodian Youth League U19) បាន​ធ្វើដំណើរ​បាន​២សប្ដាហ៍​ហើយ ដោយ​សមាជិក​ទាំង​១០​ក្រុម​បាន​ទាត់​បាល់​បញ្ចូល​ទី​គ្នា​ទៅ​មក​ចំនួន​៥គ្រាប់ ប៉ុន្តែ​មាន​អ្នកចាំទី​​៥នាក់​អាច​រក្សា​បាល់​មិន​អោយ​ចូល​ទី​តាម​ប្រកួត​នីមួយៗ​​របស់​ខ្លួន​ (Clean Sheets)​ ចំនួន​៦លើក។

​អ្នកចាំទី ផៃ ឆៃយ៉ា (រូបថត៖ Visakha Academy)

ប៉ុន្តែ​អ្វី​ដែល​គួរ​ឱ្យ​ចាប់​នោះ គឺ​អ្នកចាំទី ផៃ ឆៃយ៉ា របស់​ក្លិប​បាល់ទាត់​វិសាខា បាន​រក្សា​កំណត់ត្រា​មុន​គេ ដោយ​​រារាំង​មិន​ឱ្យ​បាល់​ចូល​ទី​របស់​ខ្លួន​​ទាំង​២​លើក​ជាប់ៗគ្នា ពោល​គឺ​ក្នុង​ជំនួប​ក្រុម​វិសាខា យក​ឈ្នះ​លើ​ក្រុម​សាលា​បាល់ទាត់​ជាតិ នៅ​សប្តាហ៍​ទី១ ដោយ​លទ្ធផល ៩-០ និង​សប្ដាហ៍​ទី២ វិសាខា យក​ឈ្នះ​លើ​ក្រុម​កងយោធពលខេមរភូមិន្ទ (Tiffy Army FC) ដោយ​លទ្ធផល​១-០។

សរុប​បញ្ជី​អ្នក​ចាំទី​ដែល​រក្សា Clean Sheets ចំនួន​២សប្តាហ៍​មក​នេះ​មាន៖
ផៃ ឆៃយ៉ា របស់​វិសាខា បាន២លើក
ប៉ែន ស៊ូវិទូ របស់ ISI ដង្កោសែនជ័យ បាន​១លើក
ម៉ាត់ ឡានី របស់ Tiffy Army FC បាន​១លើក
ឡាច រស្មីមុន្ធី របស់​ ណាហ្គាវើលដ៍ បាន​១លើក
អេង កែវដាវិត របស់ ណាហ្គាវើលដ៍ បាន​១លើក

អ្នកចាំទី ផៃ ឆៃយ៉ា ស្ថិត​ក្នុង​ជម្រើស១១នាក់ដំបូងរបស់​វិសាខា (រូបថត៖Visakha Academy)

ចំណែក​​ទិន្នន័យ​ក្លិប​ដែល​អាច​រក្សា​ Clean Sheets ​វិញ​មាន៖
ក្លិប​វិសាខា ចំនួន២លើក
ក្លិបណាហ្គាវើលដ៏ ចំនួន២លើក​
ក្លិប​ Tiffy Army FC ចំនួន១លើក
ក្លិប ISI ដង្កោសែនជ័យ ចំនួន​១លើក

ចំណែក​ការ​ប្រកួត​សប្ដាហ៍​ទី៣ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី២​ខែ​មិថុនា ឆ្នាំ​២០២៤ ដំណាល​គ្នា ក្នុង​នោះ​មាន៖
គូ​ទី១៖ ម៉ោង​១៥:៣០ វិសាខា Vs ព្រះខ័នរាជស្វាយរៀង នៅ​មជ្ឍមណ្ឌល​ហ្វឹកហាត់​វិសាខា
គូ​ទី២៖ ម៉ោង​៨:០០ អង្គរថាយហ្គឺរ Vs ភ្នំពេញក្រោន នៅ​កីឡដ្ឋាន​ស្មាត អ អេស អ៊ិន
គូទី៣៖ ម៉ោង​១៥:០០ Tiffy Army FC Vs ISI ដង្កោសែនជ័យ នៅ​កីឡដ្ឋាន AIA KMH Park
គូទី៤៖ ម៉ោង​១៥:៣០ សាលា​តម្រង់​ទិស​ភ្នំពេញ Vs សាលា​បាល់ទាត់​ជាតិ​ នៅ​វិទ្យាល័យ ហ៊ុន សែន ច្បារអំពៅ
គូ​ទី៥៖ ម៉ោង​១៥:៣០ បឹងកេត Vs ណាហ្គាវើលដ៍ នៅ​កីឡដ្ឋាន​បឹងកេត

Share.