ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌនៃអធិការខណ្ឌដង្កោសហការជាមួយកម្លាំងប៉ុស្ដិ៍បើកការស្រាវជ្រាវឈានដល់កំណត់មុខសញ្ញាឃាត់ខ្លួនជនសង្ស័យសរុប៥នាក់បានជាបន្តវន្ទាប់ ចំនួន២ករណីផ្សេងគ្នា។

លោក ជាង ហុកសែ អធិការងខណ្ឌដង្កោបានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី២៩ខែឧសភាឆ្នាំ២០២៤នេះថា ក្រោយពីកម្លាំងសមត្ថកិច្ចទទួលបានពាក្យពីប្រជាពលរដ្ឋ ករណីលួចកង់បីនិងករណីលួចគាស់យកដែកទ្រុងរថយន្តភ្លាម កម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវកំណត់មុខសញ្ញារហូតឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់សរុប៥នាក់ ក្នុង២ករណីផ្សេងគ្នា ។

ករណីទី១ ជនសង្ស័យបានធ្វើសកម្មភាពលួចកង់បីឥណ្ឌាប្រជាពលរដ្ឋបានសម្រេចរួចគេចខ្លួនបាត់ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង០៥និង០០នាទី ត្រង់ចំណុចផ្ទះលេខ 2Rផ្លូវបេតុងបុរីហុកឆេង ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ដែលមានជនរងគ្រោះឈ្មោះ : ព្រំ ដារ៉ាវុធ ភេទប្រុស អាយុ៦១ឆ្នាំ មុខរបរ រត់ម៉ូតូកង់បីឥណ្ឌាស្នាក់នៅផ្ទះលេខ2R ផ្លូវបេតុង ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ហើយបានឃាត់ខ្លួនជនសង្ស័យម្នាក់ត្រង់ចំណុចរង្វង់មូលគួរស្រូវ ស្ថិតនៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ និងវត្ថុតាងដកហូត ម៉ូតូកង់បីឥណ្ឌា ម៉ាកBAJAJ ជនសង្ស័យមាន ឈ្មោះ ឈួន គឹមណាវ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ភូមិហារ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។


ករណីទី២ ក្រុមជនសង្ស័យបានធ្វើសកម្មភាពលួបគាស់យកដែកជញ្ជាំងរថយន្តកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១៦និង៤០នាទី ត្រង់ចំណុចដីឡូតិ៍គ្មានលេខ ផ្លូវទំនប់៧មករា ស្ថិតនៅភូមិពោធិ៍រលំ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្រោយធ្វើសកម្មភាពរួចបានរត់គេចខ្លួនបាត់រហូតឈានដល់ថ្ងៃនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១៤និង០០នាទី ឃាត់ខ្លួនជនសង្ស័យបាន៤នាក់ត្រង់ចំណុចភូមិទួលសំបូរ សង្កាត់ ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ សំ សឿន ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរចុងភៅ ទីលំនៅភូមិពោធិ៍រលំ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនសង្ស័យទាំង០៤នាក់ ទី០១ឈ្មោះ មែ ចិត្រា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិទូលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ។ ទី០២ឈ្មោះ មាស សុភ័ក្ត្រា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិទូលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ។ ទី០៣ឈ្មោះ ប៉ែន កំសត់ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិទូលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ។ ទី០៤ ឈ្មោះ ជួប វិឆៃ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ ទីលំនៅ ភូមិព្រៃវែងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ(ជនសង្ស័យទាំង០៤នាក់ មានសារធាតុញៀន) ។ សម្ភារៈបាត់បង់ ដែកកញ្ជាំងទ្រុងរថយន្តខាងឆ្វេង, ខាងស្តាំ និងដំបូលទ្រុង ។

វត្ថុតាងដកហូតមានម៉ូតូម៉ាកស៊ុយស៊ូគីស្មាស ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ1S-8823 សណ្តោងរ៉ឺម៉កចំនួន០១គ្រឿង ២/ដែកជញ្ជាំងទ្រុងរថយន្តទទឹង៦០សង់ទីម៉ែត្រ បណ្តោងប្រហែល៥,២៥ម៉ែត្រ។បច្ចុប្បន្នជនសង្ស័យទាំង៥នាក់រួមវត្ថុតាងកំពុងឃុំខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីសាកសួរយកចំលើយកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការចាត់កាបន្តច្បាប់៕

អត្ថបទ៖ សេង សាវី

Share.