ភ្នំពេញ ៖ បុរសម្នាក់ជាកម្មករសំណង់ រពឹសដៃពេក ឃើញស្ត្រីម្នាក់ចូលងូតទឹក យកទូរស័ព្ទទៅលួចថត ខណៈដែលកំពុងអាក្រាតកាយ មើលឃើញស្រែកឆោឡោ ផ្អើលនាំគ្នាចាប់ឃាត់ខ្លួន ប្រគល់ឱ្យសមត្ថកិច្ច កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ នៅបន្ទប់ជួលក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ ហាន រ៉ាទី ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួលលេខ២២ កន្លែងកើតហេតុ ។ ចំណែកស្ត្រីរងគ្រោះ អាយុ៣៤ឆ្នាំ ជាកម្មការនីរោងចក្រ ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ ជនសង្ស័យបន្ទាប់ពីឃើញជនរងគ្រោះរៀបចំខ្លួនចូលងូតទឹកក្នុងបន្ទប់ បែកគំនិតរពឹសដៃពេក បន្ទប់ជាប់គ្នា យកទូរស័ព្ទដៃទៅលួចថត ជនរងគ្រោះក្នុងអាក្រាតកាយ តាមប្រហោងឥដ្ឋខ្យល់ ជនរងគ្រោះមើលឃើញដឹងថាមានគេលួចថត ស្រែកឆោឡោផ្អើលអ្នកជិតខាង កើតទុក្ខមិនសុខចិត្តប្តឹងសមត្ថកិច្ចចុះទៅឃាត់ខ្លួនជនសង្ស័យតែម្តង ។ ជនសង្ស័យត្រូវបានឃាត់ខ្លួននាំយកទៅសាកសួរនៅប៉ុស្តិ៍ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅផ្នែកជំនាញខណ្ឌចាត់ការបន្តតាមនីតិវិធី ៕

អត្ថបទ៖តាតុងសែនជ័យ

Share.