ក្រុមបាល់ទះនារីថៃ រកបានជ័យជម្នះជាលើកទី២ ក្រោយ​ឆ្លងកាត់​៦ប្រកួត​ជាប់ៗគ្នា ក្នុង​ពានរង្វាន់​បាល់ទះ​អន្តរជាតិ ​2024 FIVB Volleyball Women’s Nations League ដែល​រៀបចំ​ឡើង​ដោយ​សហព័ន្ធ​កីឡា​បាល់ទះ​អន្តរជាតិ នៅ​​ទីក្រុងបាងកក ប្រទេស​ថៃ ដែលបានចាប់​ផ្ដើម​ដំណើរ​ការ​តាំងពីថ្ងៃទី១៤ ឧសភា រហូតដល់ថ្ងៃទី២៣ មិថុនា ២០២៤។

លទ្ធផល៦ប្រកួតរបស់ក្រុមបាល់ទះនារីថៃ៖
– អាមេរិក ៣-១ ថៃ (25-22, 19-25, 25-12, 25-18)
– ស៊ែប៊ី ៣-០ ថៃ (25-13, 29-27, 25-19)
– ថៃ ១-៣ កាណាដា (21-25, 13-25, 25-20, 17-25)
– ថៃ ១-៣ កូរ៉េខាងត្បូង (19-25, 25-23, 16-25, 18-25)
– ថៃ ៣-១ សាធារណរដ្ឋ​ដូ​មីនី​កែន (25-22, 20-25, 25-17, 26-24)
– បារាំង ២-៣ ថៃ (23–25, 21–25, 25–23, 25–20, 7–15)។

ព្រឹត្តិការណ៍ ប្រកួត​ពានរង្វាន់​បាល់ទះ​អន្តរជាតិ ​2024 FIVB Volleyball Women’s Nations Leaguត្រូវ​បាន​​រៀប​ចំ​ឡើង​ដោយ​សហព័ន្ធ​កីឡា​បាល់ទះ​អន្តរជាតិ នៅ​​ទីក្រុងបាងកក ប្រទេស​ថៃ ដោយ​បានចាប់​ផ្ដើម​ដំណើរ​ការ​តាំងពីថ្ងៃទី១៤ ឧសភា រហូតដល់ថ្ងៃទី២៣ មិថុនា ២០២៤។

ពានរង្វាន់ FIVB Volleyball Women’s Nations League រៀបចំ​ឡើង​ពី​ឆ្នាំ​២០១៨មក ​ខណៈ​ឆ្នាំ​ដំបូង និងឆ្នាំទី២ ​ធ្វើ​ឡើង​នៅ​ប្រទេស​ចិន ហើយ​ក្រុម​ជម្រើស​ជាតិអាមេរិក ឈ្នះ​ជើង​ឯក​ទាំង២​លើក ស្រប​ពេល​ឆ្នាំ​២០២០ កន្លង​ទៅ​ត្រូវ​បាន​រំសាយ​ចោល​ដោយ​សារ​ស្ថានភាព​រីករាល​ដាល​នៃ​ជំងឺ​កូវីដ-១៩។

លុះដល់ឆ្នាំ ២០២១ ធ្វើនៅប្រទេសអ៊ីតាលី ជើង​ឯកបានទៅលើ​ក្រុម​ជម្រើស​ជាតិអាមេរិកដដែល ចំ ណែកឯឆ្នាំ ២០២២ ធ្វើនៅប្រទេសតួកគី ជើងឯកបានទៅលើ​ក្រុម​ជម្រើស​ជាតិអ៊ីតាលី និង ចុង ក្រោយឆ្នាំ ២០២៣ ធ្វើនៅប្រទេសអាមេរិក ជើងឯកបានទៅលើ​ក្រុម​ជម្រើស​ជាតិតួកគី៕

Share.