ពានរង្វាន់​ជម្រើសជើងឯកខេមបូឌានលីគយុវជនអាយុក្រោម ១៦​ឆ្នាំ និង ១៩ឆ្នាំ (Cambodian Youth League U16 & U19) ដែល​រៀបចំ​ឡើង​ដោយ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា បាន​បញ្ចប់​ការ​ប្រកួត​សប្ដាហ៍​ទី៣ ហើយ។

ក្រុមបាល់ទាត់វិសាខា អាយុក្រោម១៦ឆ្នាំ និង ក្រោម ១៩ឆ្នាំ ​ឈរ​កំពូលតារាងទាំង២ កម្រិតដោយ​ឆ្លងកាត់ ៣ប្រកួត​ឈ្នះ​ទាំង ៣ប្រកួត មាន ៩​ពិន្ទុពេញ។

លទ្ធផល U16 និង U19 សម្រាប់​សប្ដាហ៍ទី៣៖

តារាងចំណាត់ថ្នាក់ U16 និង U19 ត្រឹម​សប្ដាហ៍ទី៣៖

តាម​ការ​គ្រោង​ទុក កម្មវិធី​ប្រកួត​លីគ​យុវជន​កម្ពុជា​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២៤ ក្នុង​ចំណោម​​ការ​ប្រកួត​សរុប​២១​សប្ដាហ៍។ រូប​មន្ត​នៃ​ការ​ប្រកួត​គឺ​វិល​ជុំ​សន្សំ​ពិន្ទុ​២​ជើង (ក្នុង​ដី និង​ក្រៅ​ដី) មុន​ពេល​​យក​ក្រុម​កំពូល​ទាំង​៤​ឡើង​ទៅ​ប្រកួត​ជុំ​ទី​៣​ដែល​មាន​៣​ប្រកួត​ទៀត។ ក្រុម​​​មាន​ពិន្ទុ​ខ្ពស់​ជាង​គេ​ជា​ជើងឯក៕

យុវជន​អាយុក្រោម ១៦ឆ្នាំ វិសាខា
យុវជន​អាយុក្រោម ១៩ឆ្នាំ វិសាខា
Share.