ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្ត សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី៣ខែមិថុនា ឆ្នាំ២០២៤នេះ ស្តេចយាងថ្វាយព្រះភ្លើងព្រះបរមសពសម្តេច ព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា។

ពិធីនេះប្រព្រឹត្តទៅដោយមានការយាង និមន្ត អញ្ជើញចូលរួមពីសំណាក់គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា , ព្រះថេរ៉ានុថេរៈ គ្រប់ព្រះអង្គ សម្តេចប្រធានព្រឹទ្ធសភា សម្តេចប្រធានរដ្ឋសភា សម្តេចធិបតីនាយករដ្ឋមន្ត្រី  ព្រមទាំងថ្នាក់ដឹកនាំ​ មន្ត្រីរាជការ ភ្ញៀវជាតិ អន្តរជាតិជាច្រើនអង្គ/នាក់នៅមុខវត្តបទុមវតីរាជវរាម។

សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហា សង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា និងជាសម្ដេចព្រះចៅអធិការវត្តឧណ្ណាលោម រាជធានីភ្នំពេញ បានយាងចូលព្រះទិវង្គត នាថ្ងៃចន្ទ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ០៥ និង៤០នាទីល្ងាច ក្នុងព្រះជន្ម ៩៣ព្រះវស្សា ដោយព្រះរោគាពាធ នៅក្នុងវត្តឧណ្ណាលោម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕

Share.