អាល្លឺម៉ង់ ប៉ះ ប្រេស៊ីល ​ប៉ូឡូញ ប៉ះ ប៊ុលហ្គារី អ៊ីរ៉ង់ ប៉ះជប៉ុន នៃពានរង្វាន់​បាល់ទះ​ផ្នែក​បុរស​ 2024 FIVB Volleyball Men’s Nations League នៅ​ថ្ងៃនេះ។

ពានរង្វាន់​បាល់ទះ​ផ្នែក​បុរស​ 2024 FIVB Volleyball Men’s Nations League ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​សហព័ន្ធ​កីឡា​បាល់ទះ​អន្តរជាតិ ចាប់​ផ្ដើម​ដំណើរ​ការប្រកួតកាល​ពីថ្ងៃទី២១ ខែឧសភា ដោយ​មាន​ក្រុម​ចូលរួម​មក​ពី​តាម​ទ្វីប​នានា​ចំនួន១៦ក្រុម នឹងបញ្ចប់ទៅវិញនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ​២០២៤។

កម្មវិធីប្រកួត ៣គូ​​នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤នេះ​មាន៖

ប្រកួតទី១៖ អាល្លឺម៉ង់ ប៉ះ ប្រេស៊ីល វេលាម៉ោង ១២:០០នាទីថ្ងៃ

ប្រកួតទី២៖ ប៉ូឡូញ ប៉ះ ប៊ុលហ្គារី វេលាម៉ោង ១៥:៣០នាទីរសៀល

ប្រកួតទី៣៖ អ៊ីរ៉ង់ ប៉ះជប៉ុន វេលាម៉ោង ១៩:០០នាទីយប់


ស្របពេលក្រុមបាល់ទះជម្រើសជាតិអ៊ីតាលី និងស្លូវេនី ជាក្រុមចំនួន២ដែលអាចឈ្នះ ៤ប្រកួត​ជាប់​ៗគ្នា៖

ស្ថិតិរបស់ក្រុមបាល់ទះជម្រើសជាតិអ៊ីតាលី៖ អាល្លឺម៉ង់ ០-៣ អ៊ីតាលី, អ៊ីរ៉ង់ ០-៣ អ៊ីតាលី, ជប៉ុន ១-៣ អ៊ីតាលី , ប្រេស៊ីល ២-៣ អ៊ីតាលី។ ស្ថិតិរបស់ក្រុមបាល់ទះជម្រើសជាតិស្លូវេនី៖ ហូឡង់ ២-៣ ស្លូវេនី, ស្លូវេនី ៣-១ បារាំង, ស្លូវេនី ៣-២ កាណាដា , ស្លូវេនី ៣-០ ប៉ូឡូញ។

តារាងចំណាត់ថ្នាក់បណ្តោះអាសន្ន៖

១ អ៊ីតាលី ៤ប្រកួត​ ឈ្នះ៤ ១១ពិន្ទុ
២ ស្លូវេនី ៤ប្រកួត​ ឈ្នះ៤ ១០ពិន្ទុ
៣ គុយបា ៤ប្រកួត​ ឈ្នះ៣ ចាញ់១ ១០ពិន្ទុ
៤ បារាំង ៤ប្រកួត​ ឈ្នះ៣ ចាញ់១ ៩ពិន្ទុ
៥ ប៉ូឡូញ ៤ប្រកួត​ ឈ្នះ៣ ចាញ់១ ៩ពិន្ទុ
៦ ជប៉ុន ៤ប្រកួត​ ឈ្នះ៣ ចាញ់១ ៨ពិន្ទុ
៧ កាណាដា ៤ប្រកួត​ ឈ្នះ២ ចាញ់២ ៧ពិន្ទុ
៨ ប្រេស៊ីល ៤ប្រកួត​ ឈ្នះ២ ចាញ់២ ៦ពិន្ទុ។

ពានរង្វាន់ FIVB Volleyball Men’s Nations League រៀបចំ​ឡើង​ពី​ឆ្នាំ​២០១៨ មក​ខណៈ​ឆ្នាំ​ដំបូង​ធ្វើ​ឡើង​នៅ​ទីក្រុង Lille ប្រទេស​បារាំង និង​ឆ្នាំ​បន្ទាប់​ធ្វើ​ឡើង​នៅ​ទីក្រុង Chicago សហរដ្ឋ​អាមេរិក ហើយ​ក្រុម​ជម្រើស​ជាតិ​រុស្ស៊ី ឈ្នះ​ជើង​ឯក​ទាំង២​លើក ស្រប​ពេល​ឆ្នាំ​២០២០ កន្លង​ទៅ​ត្រូវ​បាន​រំសាយ​ចោល​ដោយ​សារ​ស្ថានភាព​រីករាល​ដាល​នៃ​ជំងឺ​កូវីដ-១៩។

លុះដល់ឆ្នាំ ២០២១ ធ្វើនៅទីក្រុង Rimini ប្រទេសអ៊ីតាលី ជើង​ឯកបានទៅលើ​ក្រុម​ជម្រើស​ជាតិប្រេស៊ីល ចំណែកឯឆ្នាំ ២០២២ ធ្វើនៅទីក្រុង Bologna ប្រទេសអ៊ីតាលី ជើងឯកបានទៅលើ​ក្រុម​ជម្រើស​ជាតិបារាំង និងចុងក្រោយឆ្នាំ ២០២៣ ធ្វើនៅទីក្រុង Gdańsk ប្រទេសប៉ូឡូញ ជើងឯកបានទៅលើ​ក្រុម​ជម្រើស​ជាតិប៉ូឡូញ។ ខណ:ក្រុមបាល់ទះជម្រើសជាតិជប៉ុន ធ្លាប់ទទួលបានចំណាត់ថ្នាក់លេខ៣ (មេដាយសំរិទ្ធ) ម្តងប៉ុណ្ណោះកាលពីឆ្នាំ២០២៣៕

Share.