ក្រុមបាល់ទះនារីថៃ បាន​បរាជ័យ​ចំនួន ២ប្រកួត​ជាប់គ្នា ដោយ​ចាញ់​ក្រុម​បាល់ទះ​នារី​ចិន និងបន្ត​ចាញ់ ក្រុមបាល់ទះ​នារីប្រេស៊ីល ខណ: ៨ប្រកួត​កន្លង​មក រកបានជ័យជម្នះតែ ២ប្រកួតប៉ុណ្ណោះ ក្នុង​ពានរង្វាន់​បាល់ទះ​អន្តរជាតិ ​2024 FIVB Volleyball Women’s Nations League។

លទ្ធផល៦ប្រកួតរបស់ក្រុមបាល់ទះនារីថៃ៖

  • អាមេរិក ៣-១ ថៃ (25-22, 19-25, 25-12, 25-18)
  • ស៊ែប៊ី ៣-០ ថៃ (25-13, 29-27, 25-19)
  • ថៃ ១-៣ កាណាដា (21-25, 13-25, 25-20, 17-25)
  • ថៃ ១-៣ កូរ៉េខាងត្បូង (19-25, 25-23, 16-25, 18-25)
  • ថៃ ៣-១ សាធារណរដ្ឋ​ដូ​មីនី​កែន (25-22, 20-25, 25-17, 26-24)
  • បារាំង ២-៣ ថៃ (23–25, 21–25, 25–23, 25–20, 7–15)
  • ថៃ ០-៣ ចិន (23–25, 17–25, 18–25)
  • ប្រេស៊ីល ៣-០ ថៃ (25–22, 25–14, 25–17)

ព្រឹត្តិការណ៍ ប្រកួត​ពានរង្វាន់​បាល់ទះ​អន្តរជាតិ ​2024 FIVB Volleyball Women’s Nations Leaguត្រូវ​បាន​​រៀប​ចំ​ឡើង​ដោយ​សហព័ន្ធ​កីឡា​បាល់ទះ​អន្តរជាតិ នៅ​​ទីក្រុងបាងកក ប្រទេស​ថៃ ដោយ​បានចាប់​ផ្ដើម​ដំណើរ​ការ​តាំងពីថ្ងៃទី១៤ ឧសភា រហូតដល់ថ្ងៃទី២៣ មិថុនា ២០២៤។

ពានរង្វាន់ FIVB Volleyball Women’s Nations League រៀបចំ​ឡើង​ពី​ឆ្នាំ​២០១៨មក ​ខណៈ​ឆ្នាំ​ដំបូង និងឆ្នាំទី២ ​ធ្វើ​ឡើង​នៅ​ប្រទេស​ចិន ហើយ​ក្រុម​ជម្រើស​ជាតិអាមេរិក ឈ្នះ​ជើង​ឯក​ទាំង២​លើក ស្រប​ពេល​ឆ្នាំ​២០២០ កន្លង​ទៅ​ត្រូវ​បាន​រំសាយ​ចោល​ដោយ​សារ​ស្ថានភាព​រីករាល​ដាល​នៃ​ជំងឺ​កូវីដ-១៩។

លុះដល់ឆ្នាំ ២០២១ ធ្វើនៅប្រទេសអ៊ីតាលី ជើង​ឯកបានទៅលើ​ក្រុម​ជម្រើស​ជាតិអាមេរិកដដែល ចំ ណែកឯឆ្នាំ ២០២២ ធ្វើនៅប្រទេសតួកគី ជើងឯកបានទៅលើ​ក្រុម​ជម្រើស​ជាតិអ៊ីតាលី និង ចុង ក្រោយឆ្នាំ ២០២៣ ធ្វើនៅប្រទេសអាមេរិក ជើងឯកបានទៅលើ​ក្រុម​ជម្រើស​ជាតិតួកគី៕

Share.