បាងកក៖ អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក Paopoom Rojanasakul បាននិយាយថា គណៈរដ្ឋមន្ត្រីរបស់ប្រទេសថៃ នាថ្ងៃអង្គារ នេះ បានអនុម័តវិធានការបន្ធូរបន្ថយពន្ធដើម្បីជំរុញទេសចរណ៍ក្នុងស្រុក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃអង្គារ ទី៤ ខែមិថុនា ឆ្នាំ២០២៤។

លោក​បន្ត​ថា វិធានការ​នេះ នឹងអនុម័ត​ពី​ខែ​ឧសភា ដល់​ខែ​វិច្ឆិកា រួម​មាន​ការ​កាត់​ពន្ធ​សម្រាប់​ក្រុមហ៊ុន​ដែល​រៀបចំ​សន្និបាត និង​សិក្ខាសាលាផងដែរ។

ទាក់ទិននឹងបញ្ហានេះ នាយករដ្ឋមន្រ្តីថៃ លោក ស្រេតថា ថាវីស៊ីន បាននិយាយថា វិធានការនេះនឹងធ្វើឱ្យរដ្ឋាភិបាលខាតបង់ប្រាក់ចំណូល ១,៥ពាន់លានបាត (ស្មើនឹង ៤១លានដុល្លារ) ប៉ុន្តែលោក បាននិយាយថា អត្ថប្រយោជន៍នឹងមានច្រើនជាងនេះ។

សូមជម្រាបថា វិធានការបន្ថែមត្រូវបានរៀបចំឡើង ដើម្បីបង្កើនការធ្វើដំណើរក្នុងស្រុក រួមទាំងការអនុញ្ញាតឱ្យកាត់បន្ថយពន្ធលើប្រាក់ចំណូលសម្រាប់ការស្នាក់នៅផ្ទះលំហែ និងការចំណាយលើការស្នាក់នៅផ្សេងៗ មិនសំដៅតែលើសណ្ឋាគារទេ៕

ប្រភព៖ CNA

Share.