ក្រុមបាល់ទះនារីប៉ូឡូញ និងប្រេស៊ីល យក​ឈ្នះ​ ៨ប្រកួត​ជាប់​គ្នា មិនទាន់ស្គាល់រសជាតិចាញ់សោះ ​ក្នុង​ពានរង្វាន់​បាល់ទះ​អន្តរជាតិ ​2024 FIVB Volleyball Women’s Nations League ដែល​មាន​ក្រុម​មក​ពី ១៦ប្រទេស​ចូល​រួម។

ឆ្លង​កាត់​ ៨ប្រកួត​រួម​មក​ឃើញ​ថា ក្រុមបាល់ទះនារីប៉ូឡូញ ដែល​ដែល​ចាញ់​សោះ។ ក្រុម​លទ្ធផល ៨ប្រកួតរបស់ក្រុមបាល់ទះនារីប៉ូឡូញ៖

  • អ៊ីតាលី ០-៣ ប៉ូឡូញ (26–28, 23–25, 21–25)
  • បារាំង ០-៣ ប៉ូឡូញ (20–25, 16–25, 17–25)
  • ប៉ូឡូញ ៣-០ ហូឡង់ (25–20, 26–24, 25–18)
  • ប៉ូឡូញ ៣-០ ជប៉ុន (26–24, 25–20, 25–23)
  • ប៉ូឡូញ ៣-១ ស៊ែប៊ី (25–16, 23–25, 25–18, 25–22)
  • កូរ៉េខាងត្បូង ០-៣ ប៉ូឡូញ (20–25, 20–25 ,10–25)
  • អាល្លឺម៉ង់ ០-៣ ប៉ូឡូញ (23–25, 20–25, 21–25)
  • ប៉ូឡូញ ៣-០ សហរដ្ឋអាមេរិក (29–27,25–22,20–25,25–23)

ឆ្លង​កាត់​ ៨ប្រកួត​រួម​មក​ឃើញ​ថា ក្រុមបាល់ទះនារីប្រេស៊ីល ដែល​ដែល​ចាញ់​សោះ។លទ្ធផល ៨ប្រកួតរបស់ក្រុមបាល់ទះនារីប្រេស៊ីល៖

  • ប្រេស៊ីល ៣-១ កាណាដា (26–24, 23–25, 26–24, 25–12)
  • ប្រេស៊ីល ៣-០ កូរ៉េខាងត្បូង (25–15, 25–19, 25–17)
  • ប្រេស៊ីល ៣-១ សហរដ្ឋអាមេរិក (25–22, 25–16, 18–25, 25–19)
  • ប្រេស៊ីល ៣-០ ស៊ែប៊ី (25–15, 25–19, 25–19)
  • ប្រេស៊ីល ៣-២ ជប៉ុន (24–26, 26–24, 19–25, 25–20, 15–11)
  • ប្រេស៊ីល ៣-១ ហូឡង់( 25–17, 20–25, 25–20, 25–18)
  • ប្រេស៊ីល ៣-២ អ៊ីតាលី (26–24, 25–27, 18–25, 25–19, 15–10)
  • ប្រេស៊ីល ៣-០ ថៃ (25–22, 25–14, 25–17 )

​ព្រឹត្តិការណ៍ ប្រកួតពានរង្វាន់​បាល់ទះ​អន្តរជាតិ ​2024 FIVB Volleyball Women’s Nations League ត្រូវ​បាន​​រៀប​ចំ​ឡើង​ដោយ​សហព័ន្ធ​កីឡា​បាល់ទះ​អន្តរជាតិ នៅ​​ទីក្រុងបាងកក ប្រទេស​ថៃ ដោយ​បានចាប់​ផ្ដើម​ដំណើរ​ការ​តាំងពីថ្ងៃទី១៤ ឧសភា រហូតដល់ថ្ងៃទី២៣ មិថុនា ២០២៤។ សម្រាប់​ការ​ប្រកួត​វគ្គជម្រុះ​ក្នុង​ពូល ត្រូវ​បាន​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃទី១៤ ខែឧសភា រហូត​ដល់​ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ ដើម្បី​រក​ក្រុម​ខ្លាំងចំនួន ៨ដើម្បី​ឡើង​ទៅ​វគ្គ​បន្ត វគ្គផ្ដាច់ព្រ័នឹង​ធ្វើឡើង​នៅ​ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤។

ពានរង្វាន់ FIVB Volleyball Women’s Nations League រៀបចំ​ឡើង​ពី​ឆ្នាំ​២០១៨មក ​ខណៈ​ឆ្នាំ​ដំបូង និងឆ្នាំទី២ ​ធ្វើ​ឡើង​នៅ​ប្រទេស​ចិន ហើយ​ក្រុម​ជម្រើស​ជាតិអាមេរិក ឈ្នះ​ជើង​ឯក​ទាំង២​លើក ស្រប​ពេល​ឆ្នាំ​២០២០ កន្លង​ទៅ​ត្រូវ​បាន​រំសាយ​ចោល​ដោយ​សារ​ស្ថានភាព​រីករាល​ដាល​នៃ​ជំងឺ​កូវីដ-១៩។

លុះដល់ឆ្នាំ ២០២១ ធ្វើនៅប្រទេសអ៊ីតាលី ជើង​ឯកបានទៅលើ​ក្រុម​ជម្រើស​ជាតិអាមេរិកដដែល ចំ ណែកឯឆ្នាំ ២០២២ ធ្វើនៅប្រទេសតួកគី ជើងឯកបានទៅលើ​ក្រុម​ជម្រើស​ជាតិអ៊ីតាលី និង ចុង ក្រោយឆ្នាំ ២០២៣ ធ្វើនៅប្រទេសអាមេរិក ជើងឯកបានទៅលើ​ក្រុម​ជម្រើស​ជាតិតួកគី៕

Share.