ក្រុមបាល់ទះជម្រើសជាតិជប៉ុន ​បាន​យក​ឈ្នះអាល្លឺម៉ង់ ក្នុងលទ្ធផល ៣សិតទល់នឹង២ (22–25, 25–22, 27–25, 23–25, 8–15) កាលនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ នៃពានរង្វាន់បាល់ទះ​ផ្នែក​បុរស​ FIVB Volleyball Men’s Nations League 2024 ដែល​រៀបចំ​ឡើង​ដោយ​សហព័ន្ធ​កីឡា​បាល់ទះ​អន្តរជាតិ។

លទ្ធផលសរុបទាំង ៦ប្រកួតរបស់ក្រុមបាល់ទះជម្រើសជាតិជប៉ុន ឈ្នះ៥ និងចាញ់១៖

  1. ជប៉ុន ៣-១ អាហ្សង់ទីន (26–24, 22–25, 23–25, 19–25)
  2. ជប៉ុន ៣-០ ស៊ែប៊ី (25–20, 25–16, 25–22)
  3. ជប៉ុន ៣-២ គុយបា (25–18, 22–25, 23–25, 25–19, 20–22)
  4. ជប៉ុន ១-៣ អ៊ីតាលី (25–23, 16–25, 17–25, 17–25)
  5. ជប៉ុន ៣-០ អ៊ីរ៉ង់ (23–25, 22–25, 17–25)
  6. ជប៉ុន ៣-២ អាល្លឺម៉ង់ (22–25, 25–22, 27–25, 23–25, 8–15)។

តារាងចំណាត់ថ្នាក់​ FIVB Volleyball Men’s Nations League 2024 បណ្តោះអាសន្ន៖

  1. ស្លូវេនី ៥ប្រកួត ឈ្នះ៥ មាន១៣ពិន្ទុ
  2. ជប៉ុន ៦ប្រកួត ឈ្នះ៥ ចាញ់១ មាន១៣ពិន្ទុ
  3. ប៉ូឡូញ ៥ប្រកួត​ ឈ្នះ៤ ចាញ់១ មាន១២ពិន្ទុ
  4. អ៊ីតាលី ៤ប្រកួត​ ឈ្នះ៤ មាន១១ពិន្ទុ
  5. កាណាដា ៥ប្រកួត​ ឈ្នះ៣ ចាញ់២ មាន១០ពិន្ទុ
  6. គុយបា ៥ប្រកួត ឈ្នះ៣ ចាញ់២ មាន១០ពិន្ទុ
  7. បារាំង ៤ប្រកួត ឈ្នះ៣ ចាញ់១ មាន៩ពិន្ទុ
  8. ប្រេស៊ីល ៥ប្រកួត ឈ្នះ៣ ចាញ់២ មាន៩ពិន្ទុ។

ពានរង្វាន់ FIVB Volleyball Men’s Nations League រៀបចំ​ឡើង​ពី​ឆ្នាំ​២០១៨ មក​ខណៈ​ឆ្នាំ​ដំបូង​ធ្វើ​ឡើង​នៅ​ទីក្រុង Lille ប្រទេស​បារាំង និង​ឆ្នាំ​បន្ទាប់​ធ្វើ​ឡើង​នៅ​ទីក្រុង Chicago សហរដ្ឋ​អាមេរិក ហើយ​ក្រុម​ជម្រើស​ជាតិ​រុស្ស៊ី ឈ្នះ​ជើង​ឯក​ទាំង២​លើក ស្រប​ពេល​ឆ្នាំ​២០២០ កន្លង​ទៅ​ត្រូវ​បាន​រំសាយ​ចោល​ដោយ​សារ​ស្ថានភាព​រីករាល​ដាល​នៃ​ជំងឺ​កូវីដ-១៩។

លុះដល់ឆ្នាំ ២០២១ ធ្វើនៅទីក្រុង Rimini ប្រទេសអ៊ីតាលី ជើង​ឯកបានទៅលើ​ក្រុម​ជម្រើស​ជាតិប្រេស៊ីល ចំណែកឯឆ្នាំ ២០២២ ធ្វើនៅទីក្រុង Bologna ប្រទេសអ៊ីតាលី ជើងឯកបានទៅលើ​ក្រុម​ជម្រើស​ជាតិបារាំង និងចុងក្រោយឆ្នាំ ២០២៣ ធ្វើនៅទីក្រុង Gdańsk ប្រទេសប៉ូឡូញ ជើងឯកបានទៅលើ​ក្រុម​ជម្រើស​ជាតិប៉ូឡូញ។ ខណ:ក្រុមបាល់ទះជម្រើសជាតិជប៉ុន ធ្លាប់ទទួលបានចំណាត់ថ្នាក់លេខ៣ (មេដាយសំរិទ្ធ) ម្តងប៉ុណ្ណោះកាលពីឆ្នាំ២០២៣៕

Share.