ក្រុម​គោ​ព្រៃ​កម្ពុជា នឹង​ត្រូវ​ជួបក្រុមបាល់ទាត់​ជម្រើសជាតិ​ម៉ុងហ្គោលី ​ជាថ្មី​នៅ​លើ​ទឹក​ដី​កម្ពុជា នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ ២០២៤​ស្អែក​នេះ ក្នុង​ជំនួប​មិត្តភាពអន្តរជាតិ នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក) វេលាម៉ោង ១៨:០០ នាទីល្ងាច។

ងាក​មក​មើល​ជំនួន​ចុង​ក្រោយ​របស់​ក្រុម​គោ​ព្រៃ​កម្ពុជា ជា​មួយ​ម៉ុងហ្គោលី កាល​ពី​ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ វិញ កាល​នោះ​កម្ពុជា បាន​ត្រឹម​ស្មើ​ជា​មួយ ​ម៉ុងហ្គោលី ក្នុង​លទ្ធផល ១ទល់និង១ នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក)។

ជម្រើស១១នាក់ដំបូង ពេលកម្ពុជា ប៉ះ ម៉ុងហ្គោលី ឆ្នាំ​២០១៩៖

វីដេអូហាយឡាយ៖ កម្ពុជា ១-១ ម៉ុងហ្គោលី កាលពី​ឆ្នាំ២០១៩ ក្នុងជំនួនមិត្តភាពអន្តរជាតិ

តាម​គម្រោង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា នឹង​ម៉ុងហ្គោលី ណាត់​គ្នា​ប្រកួត​មិត្តភាព​អន្តរជាតិ​ចំនួន​២លើក ដោយ​ក្នុង​នោះ៖
*៧ មិថុនា ២០២៤ ម៉ោង​៦ល្ងាច កម្ពុជា ប៉ះ ម៉ុងហ្គោលី នៅ​ពហុ​កីឡដ្ឋាន​ជាតិ រាជធានី​ភ្នំពេញ
*១១ មិថុនា ២០២៤ ម៉ោង​៦ល្ងាច ម៉ុងហ្គោលី ប៉ះ កម្ពុជា នៅ​កីឡដ្ឋាន MFF ទីក្រុង​អ៊ុលឡានបាតា

រំដែរថា នេះក៏ជាការប្រកួតក្នុងដីលើកដំបូងក្នុងឆ្នាំ២០២៤ ដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹង​រៀប​ចំ​ការ​ប្រកួតមិត្តភាពអន្តរជាតិ “Vattanac International Friendly Match” រវាងក្រុម​ជម្រើស​ជាតិ​កម្ពុជា ប្រកួតជាមួយក្រុមជម្រើសជាតិម៉ុងហ្គោលី នៅថ្ងៃសុក្រ ទី៧ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ នាវេលាម៉ោង ១៨:៣០នាទី នៅពហុកីឡដ្ឋានជាតិ។

គួរបញ្ជាក់ថា ទាំង​កម្ពុជា និង​ម៉ុងហ្គោលី សុទ្ធ​តែ​កំពុង​ត្រៀម​ខ្លួន​ដើម្បី​ចូលរួម​ប្រកួត​វគ្គ​ជម្រុះ​បឋម ក្នុង​ពានរង្វាន់​ជើង​ឯក​ប្រចាំ​ទ្វីប​អាស៊ី 2027 AFC Asian Cup qualification – play-off round ដោយ​ម៉ុងហ្គោលី ចាប់​គូ​ប៉ះ​​ទីម័រខាងកើត ហើយ​កម្ពុជា ចាប់​គូ​ប៉ះ​​ស្រីលង្កា៕

Share.