សាកលវិទ្យាល័យជាតិបាត់ដំបង បានសហការជាមួយសាកលវិទ្យាល័យល្បីៗនៅប្រទេសជប៉ុនចំនួន៣​ ដើម្បីរៀបចំធ្វើបទបង្ហាញដោយអ្នកស្រាវជ្រាវជប៉ុន និងអ្នកស្រាវជ្រាវសាកលវិទ្យាល័យជាតិបាត់ដំបងលើប្រធានបទ «សមាហរណកម្មវិស័យបច្ចេកវិទ្យា និងអេឡិចត្រូនិកក្នុងកសិកម្ម / Agriculture Science and Life Mechatronics»។

ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិបាត់ដំបង បានឱ្យដឹងថា សាកលវិទ្យាល័យទាំង៣ពីប្រទេសជប៉ុន រួមមាន សាកលវិទ្យាល័យហ្វូគុ (University of Fukui) សាកលវិទ្យាល័យហ៊ីរ៉ូស៊ីម៉ា (University of Hirosshima) និងសាកលវិទ្យាល័យពហុបច្ចេកទេសតូក្យូ (Tokyo Polytechnic University)។

តាមការគ្រោងទុក បទបង្ហាញខាងលើនេះ នឹងប្រព្រឹត្តទៅ នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ចាប់ពីម៉ោង៨ និង០០ព្រឹកតទៅ នៅបន្ទប់បាណន់ ជាន់ផ្ទាល់ដី នៃសាកលវិទ្យាល័យជាតិបាត់ដំបង ដោយ លោកគ្រូ អ្នកគ្រូ អ្នកស្រាវជ្រាវ បុគ្គលិក និស្សិត និងសាធារណជនទូទៅ អាចចូលរួមសិក្ខាសាលានេះដោយសេរី ព្រមទាំងមានអាហារសម្រន់ផងដែរ។

សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនង៖053 952 905 | 012 711 866 | 010 711 866 | E-mail: international-relations@nubb.edu.kh។

Share.